ស្ថានកុងស៊ុលវៀតណាមប្រចាំអាមេរិកជួយឧបត្ថម្ភបញ្ជូនពលរដ្ឋដែលត្រូវជាប់គាំងនៅព្រលានយន្តហោះ Dallas វិលត្រឡប់មកប្រទេសវិញ

Chia sẻ
(VOVWORLD) - បណ្ដាស្ថាប័នតំណាងវៀតណាម ប្រចាំអាមេរិកបានទាក់ទងភ្លាមៗជាមួយក្រុមនិស្សិតពោលខាងលើដើម្បី ស្វែងយល់ព័ត៌មាន ហើយផ្លាស់ប្ដូរជាមួយសមត្ថកិច្ចនៃប្រទេសសាម៉ីនិង ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីស្វែងរកជើងហោះហើរដ៏សមស្រប សម្រាប់អ្នកដែលត្រូវជាប់គាំងទាំងអស់នេះ។
ស្ថានកុងស៊ុលវៀតណាមប្រចាំអាមេរិកជួយឧបត្ថម្ភបញ្ជូនពលរដ្ឋដែលត្រូវជាប់គាំងនៅព្រលានយន្តហោះ Dallas វិលត្រឡប់មកប្រទេសវិញ - ảnh 1ក្រុមនិស្សិតវៀតណាមដែលត្រូវជាប់គាំងនៅព្រលានយន្តហោះ Dallas សហរដ្ឋអាមេរិក (រូបថត៖ dantri.com.vn) 

  ពាក់ព័ន្ធដល់រឿងជនវៀតណាមចំនួន៤០នាក់ក្នុងនោះមាននិស្សិតជាច្រើនដែលកំពុងត្រូវជាប់គាំងនៅព្រលានយន្តហោះ Dallas របស់អាមេរិក ដោយសារជើងហោះហើរវិលត្រឡប់មកវៀតណាមដោយឆ្លងកាត់នៅព្រលានយន្តហោះ Narita (ជប៉ុន) ត្រូវបានលុបចោលនោះ អគ្គស្ថានកុងស៊ុលវៀតណាម ប្រចាំទីក្រុង San Francisco បានឲ្យដឹងថា បណ្ដាស្ថាប័នតំណាងវៀតណាម ប្រចាំអាមេរិកបានទាក់ទងភ្លាមៗជាមួយក្រុមនិស្សិតពោលខាងលើដើម្បី ស្វែងយល់ព័ត៌មាន ហើយផ្លាស់ប្ដូរជាមួយសមត្ថកិច្ចនៃប្រទេសសាម៉ីនិង ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីស្វែងរកជើងហោះហើរដ៏សមស្រប សម្រាប់អ្នកដែលត្រូវជាប់គាំងទាំងអស់នេះ។

        គិតដល់យប់ថ្ងៃទី២២មីនា (តាមម៉ោងនៅអាមេរិក) មនុស្សជិត៣០នាក់ ក្នុងក្រុមមនុស្សដូចបានខាងលើ ត្រូវបានប្ដូរសំបុត្រយន្តហោះ វិលត្រឡប់មកវៀតណាមវិញហើយ។ នាបច្ចុប្បន្ន នៅតែមាននិស្សិតចំនួន ១២នាក់ទៀតកំពុងរង់ចាំនៅព្រលានយន្តហោះ Dallas ហើយនឹងធ្វើ ដំណើរនាថ្ងៃស្អែក៕

ប្រតិកម្មទៅវិញ