ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញលោកស្រី To Thi Bich Chau ក្នុងពិធីទទួលជំនួយឧបត្ថម្ភ (ប្រភព៖ hcmcpv.org.vn) |
នៅពិធីទទួល ស្ថានអគ្គកុងស៊ុលកម្ពុជាបានប្រគល់ជូនម៉ាស់សុខាភិបាលចំនួន ២៥.០០០; ស្ថានអគ្គកុងស៊ុលជប៉ុននិងសមាគមធុរកិច្ចជប៉ុននៅទីក្រុងហូជីមិញឧបត្ថម្ភថវិកា ២០.០០០ ដុល្លា ស្ថានអគ្គកុងស៊ុលថៃនិងសមាគមធុរកិច្ចថៃបានឧបត្ថម្ភម៉ាស់សុខាភិបាល ចំនួន ៥០.០០០ និងថវិកាចំនួន ២២០ លានដុង។ ក្រៅពីនោះ លោក Lee Kang Woo អគ្គនាយកក្រុមហ៊ុន Lotte Properties បានគាំទ្រថវិកាចំនួន ៣ ពាន់ ៥០០ លានដុង; លោក Jiji George អគ្គនាយកក្រុមហ៊ុនចំកាត់ Mega Lifesciences វៀតណាមបានគាំទ្រចំនួន ៧៥០ លានដុងនិងផលិតផលវីតាមីនថែរក្សាសុខភាព ៥០៦ ផងដែរ។
ថ្លែងមតិក្នុងពិធីទទួល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង លោកស្រី To Thi Bich Chau បានថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលនិងសមាគមធុរកិច្ចនៃបណ្តាប្រទេសនៅទីក្រុងហូ ជីមិញ ដែលរួមដំណើរជាមួយរដ្ឋាភិបាលទីក្រុងនិងប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ លោកស្រី Chau បានមានប្រសាសន៍ថា រាល់ការចូលរួមចំណែករបស់ស្ថានអគ្គកុងស៊ុលនៃប្រទេសនឹងត្រូវជូនដំណឹងជាបន្ទាន់នៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន ដើម្បីឱ្យប្រជាជនបានជ្រាប ហើយនឹងចែកចាយឱ្យបានឆាប់តាមអាស័យដ្ឋាននិងមុខសញ្ញាជួបការលំបាកដែលត្រូវការជំនួយឧបត្ថម្ភផងដែរ៕