អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris (រូបថត៖ AP) |
បញ្ចប់ដំណើរទស្សនកិច្ច នៅសិង្ហបុរី នៅថ្ងៃទី ២៤ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris បានអញ្ជើញមកដល់ប្រទេសវៀត ណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីទៅកាន់ទ្វីបអាស៊ី។ នេះក៏ជាលើកដំបូងដែលអនុប្រធានាធិបតីអាមេរិកមួយរូបបានមកបំពេញទស្សនកិច្ចនៅវៀតណាម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សេតវិមានបានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីអនុប្រធានាធិបតី Haris បានអញ្ជើញពិភាក្សាលើបញ្ហាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំពុងមានការយកចិត្តទុកដាក់ ក្នុងនោះមានបញ្ហាសន្តិសុខក្នុងតំបន់និងការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតកូវីដ -១៩ ការផ្លាស់ប្តូរអាកាសធាតុនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកពង្រឹងចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋ កិច្ចរវាងទីក្រុងវ៉ាស៊ីនតោននិងដៃគូសំខាន់ៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកស្រី Haris គ្រោងនឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងនោះមានជំនួបសវនាការជាមួយនាយករដ្ឋមន្រ្តី Pham Minh Chinh ស្តីពីស្ថានភាពជំងឺរាតត្បាតកូវីដ -១៩ ក៏ដូចជាបញ្ហាសន្តិសុខតំបន់និងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច។ ក្រៅពីនោះ លោកស្រី Haris គ្រោងនឹងចូលរួមពិធីសម្ពោធការិយាល័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ប្រចាំនៅទីក្រុងហាណូយ។ នេះគឺជាការិយាល័យប្រចាំតំបន់របស់ CDC អាមេរិកប្រចាំអាស៊ីអាគ្នេយ៍ ដែលដោះស្រាយបញ្ហាទាក់ទងនឹងជំងឺឆ្លង៕