សេតវិមាននៅសង្ឃឹមថាជំនួបកំពូលអាមេរិក-ស.ប.ប.ក.នៅតែប្រព្រឹត្តទៅ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា អ្នកនាំពាក្សសេតវិមាន លោកស្រី Sarah Sander បានឲ្យដឹងថា៖ សេតវិមាននៅសង្ឃឹមថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នឹងនៅតែ ប្រព្រឹត្តទៅតាមផែនការដោយមិនអើពើដល់ការដែលព្យុងយ៉ាងព្រមានលុបចោល ជំនួបនេះ។ 
សេតវិមាននៅសង្ឃឹមថាជំនួបកំពូលអាមេរិក-ស.ប.ប.ក.នៅតែប្រព្រឹត្តទៅ - ảnh 1 អ្នកនាំពាក្សសេតវិមាន លោកស្រី Sarah Sander 

នាថ្ងៃទី ១៦ ឧសភា អ្នកនាំពាក្សសេតវិមាន លោកស្រី Sarah Sander បានឲ្យដឹងថា៖ សេតវិមាននៅសង្ឃឹមថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នឹងនៅតែ ប្រព្រឹត្តទៅតាមផែនការដោយមិនអើពើដល់ការដែលព្យុងយ៉ាងព្រមានលុបចោល ជំនួបនេះ។ ប៉ុន្តែ លោកស្រី Sarah Sander ក៏បានលើកច្បាស់ថា៖ ប្រធានាធិបតី អាមេរិកបានត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូល ហើយក្នុងករណីជំនួបនេះមិន ប្រាព្ធឡើងទេ អាមេរិកនឹងបន្តយុទ្ធនាការដាក់សម្ពាធយ៉ាងខ្លាំងថែមទៀតចំពោះ ស.ប.ប.ក.។ នាថ្ងៃដដែល លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក Yoon Young-chan បានឲ្យដឹងថា៖ កូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងនៅប្រតិបត្តិតាមកិច្ចសន្យាលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន ដោយមិន អើពើដល់ការដែលព្យុងយ៉ាងបានសសម្រេចផ្អាកការសន្ទនាជាមួយ Seoul។ ខណៈពេលនោះ ចិនអំពាវនាវឲ្យកូរ៉េខាងជើងនិងអាមេរិកដាស់តឿនជំរុញជំនួប កំពូលជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាមផែនការ៕

ប្រតិកម្មទៅវិញ