ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក D.Trump នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ (រូបថតៈ Nhan Sáng/TTXVN) |
សេចក្តីប្រកាសនេះបានរំលឹកឡើងវិញ នូវលទ្ធផលដែលប្រធានា
ធិប តីអាមេរិកទទួលនិងសម្រេចបាននៅវៀតណាម ក្នុងនោះមានការពង្រឹងទំនាក់ទំនងដៃគូ លើគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាម ត្រូវបានចាត់ទុកជាកត្តាសំខាន់របស់ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាព។
ស្តីពីបញ្ហាសមុទ្រខាងកើត សេចក្តីជូនដំណឹងរបស់សេតវិមានបានទទួល ស្គាល់ចំពោះការដែលភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈ សំខាន់នៃសេរី ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត រួមទាំងការសន្យា ដោះ ស្រាយជម្លោះនាវាចរណ៍ដោយឈរលើច្បាប់អន្តរ ជាតិ៕