សីតុណ្ហភាពខ្ពស់​មិន​ធម្មតានៅខែមេសា ក្នុងប្រទេសអឺរ៉ុបជា​ច្រើន​

Chia sẻ
(VOVWORLD) - ប្រទេសអ៊ឺរ៉ុបជាច្រើនកំពុងឆ្លងកាត់និទាឃរដូវដែលមានសីតុណ្ហភាពខ្ពស់មិនធម្មតា ដែលបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ។

នៅក្នុងប្រទេសបារាំង ថ្ងៃទី ៦ ខែមេសា បានក្លាយជាថ្ងៃក្តៅបំផុតមុនថ្ងៃទី ១៥ ខែមេសា ដែលប្រទេសបារាំងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ នៅពេលដែលសីតុណ្ហភាពឡើងដល់ជាង ៣៣ អង្សាសេនៅក្នុងទីក្រុងមួយចំនួននៅភាគនិរតី  ដូចជា៖ Pau, Tarbes, Lagor ។ នៅរដ្ឋធានីប៉ារីស សីតុណ្ហភាពត្រូវបានកត់ត្រានៅ កម្រិត ២៤ អង្សាសេ ពោលគឺ ១០ អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពមធ្យមនៅដើមខែមេសា កាលពីប៉ុន្មានឆ្នាំមុន។ នៅទូទាំងប្រទេសបារាំង សីតុណ្ហភាពជាមធ្យមកាលពីចុងសប្តាហ៍កន្លងទៅគឺ ១៧.៦ អង្សាសេ ដោយ ១៧ អង្សាសេ  ខ្ពស់ជាងសីតុណ្ហភាពខ្ពស់បំផុតនៅដើមខែមេសាដែលបានកត់ត្រាក្នុងឆ្នាំ ២០១៥។

សីតុណ្ហភាពខ្ពស់​មិន​ធម្មតានៅខែមេសា ក្នុងប្រទេសអឺរ៉ុបជា​ច្រើន​ - ảnh 1ភ្ញៀវទេសចរម្នាក់បន្ថយកម្ដៅដោយទឹក នៅទីលាន Piazza di Spagna ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលរលកកម្ដៅនៅរដូវក្ដៅឆ្នាំ ២០២៣។ រូបថត៖ ស៊ិនហួ

យោងតាមទីភ្នាក់ងារឧតុនិយមជាតិបារាំង (Meteo France) នេះក៏ជាខែទី ២៦ ជាប់ៗគ្នាហើយ ដែលប្រទេសបារាំងបានកត់ត្រាសីតុណ្ហភាពជាមធ្យមខ្ពស់ជាងស្តង់ដារមុននេះ។ អ្នកជំនាញរបស់ Meteo France លោក Frederic Long បានធ្វើអត្ថាធិប្បាយថា ស្ថានភាពនៃការប្រែប្រួលសីតុណ្ហភាពដែលមិនអាចទាយទុកជាមុនបាននេះនឹងកាន់តែទូលំទូលាយ ហើយការព្រួយបារម្ភកាន់តែខ្លាំងឡើង៖ "យើងបានឆ្លងកាត់ប៉ុន្មានថ្ងៃដែលសីតុណ្ហភាពជាអតិបរមាឡើងដល់ ១០ អង្សាសេខ្ពស់ជាងសីតុណ្ហភាពធម្មតានៃរដូវ។ ប្រសិនបើរឿងនេះកើតឡើងនៅរដូវក្តៅ វានឹងមានរលកកំដៅដ៏ធំមួយ។ នៅពេលអនាគត នេះគួរឱ្យព្រួយបារម្ភណាស់ ពីព្រោះការឡើងកំដៅភពផែនដីទំនងជានឹងបន្តយ៉ាងហោចណាស់ពីរ-បី ទសវត្សរ៍ខាងមុខ” ។

នៅតាមតំបន់មួយចំនួនក្នុងបណ្តាប្រទេសអឺរ៉ុបខាងត្បូង ដូចជាប្រទេសក្រិច អេស្បាញ អ៊ីតាលី... សីតុណ្ហភាពក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏បានឈានដល់សីតុណ្ហភាពនៅរដូវក្តៅផងដែរ ដោយស្ថិតនៅកម្រិត ៣០អង្សាសេ។ ក្នុងនោះ ប្រទេសអេស្ប៉ាញបានកត់ត្រាត្រីមាសទីមួយដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានមូលដ្ឋានមួយចំនួនក្នុងប្រទេសបានកត់ត្រាសីតុណ្ហភាពឡើងដល់ ៣០ អង្សាសេក្នុងខែមករា៕

ប្រតិកម្មទៅវិញ