អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Cong Thanh ថ្លែងមតិនៅកនុងសិក្ខាសាលា។ (រូបថត៖ baotainguyenmoitruong.vn) |
ថ្លែងមតិក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh បានលើកច្បាស់ថា សេណារីយ៉ូបម្រែបម្រួលអាកាសធាតុត្រូវបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២០ ដោយផ្អែកលើសេចក្តីប្រកាសថ្មីបំផុតនៃក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ជាមួយនឹងលទ្ធផលថ្មីបំផុតរបស់គំរូអាកាសធាតុពិភព លោក ទិន្នន័យវាស់ស្ទង់ឧតុនិយម ជលសាស្ត្រ ទិន្នន័យកម្រិតទឹកសមុទ្រដែលវាស់វែងពីផ្កាយរណប និងទិន្នន័យសណ្ឋានដី។ សេណារីយ៉ូក៏បានប្រើប្រាស់ទិន្នន័យវាស់ស្ទង់ និងទិន្នន័យនៃគំរូកម្ពស់ឌីជីថលរបស់វៀតណាមដែលបានធ្វើបច្ចុប្បន្នភាពរហូតដល់ឆ្នាំ ២០២០ សេណារីយ៉ូមានជម្រើសគំរូសកលចំនួន ១០ និងគំរូក្នុងតំបន់ចំនួន ៦ បន្ថែមទៀត ដើម្បីប៉ាន់ប្រមាណសេណារីយ៉ូផ្សេងៗគ្នានៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ ហានិភ័យនៃទឹកជំនន់ដោយសារកម្រិតទឹកសមុទ្រ បង្កើនព័ត៌មានលម្អិតដល់អង្គភាពរដ្ឋបាលថ្នាក់ស្រុក កោះ និងប្រជុំកោះនៃប្រទេសវៀតណាម។
សិក្ខាសាលាក៏បានឧទ្ទេសនាមពីរបាយការណ៍វាយតម្លៃអាកាសធាតុថ្នាក់ជាតិផងដែរ។ នេះគឺជារបាយការណ៍ដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងដើម្បីជួយអ្នកគ្រប់គ្រងនិងប្រជាជន ឱ្យយល់ដឹងកាន់តែច្បាស់លាស់អំពីលក្ខណៈ ស្ថានភាព និងវិសាលភាពនៃការប្រែប្រួលអាកាសធាតុ ក្នុងនោះរួមទាំងការវិភាគពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើប្រទេស វៀតណាមនាពេលបច្ចុប្បន្ន និងអនាគត។ តាមនោះ អាចមើលឃើញថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។ របាយការណ៍ក៏បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធិផល និងចំណុចខ្វះខាតរបស់វៀត ណាម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕