ទិដ្ឋភាពសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn) |
នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាមបានពិភាក្សាលើរបាយការណ៍ឃ្លាំ មើលលទ្ធផលនៃការដោះស្រាយសំណើររបស់អ្នកបោះឆ្នោត។ សម័យប្រជុំពិភាក្សា បានធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ឧសភា នៅសាលប្រជុំ Dien Hong ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការទទួលបន្ទុកបំណងប្រាថ្នាប្រជាជននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបង្ហាញថា តាមរយៈជំនួបសំណេះ សំណាលរវាងសមាជិករដ្ឋសភាជាមួយអ្នកបោះឆ្នោត សំណើរចំនួនជិត ២៦០០ ត្រូវ បានទទួលយក ហើយបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច; ក្នុងនោះ សំណើរជិត ២៥០០ ត្រូវបានដោះស្រាយរួចរាល់ ស្មើនឹងអត្រា ៩៩,៨%។ ដើម្បីធានាប្រសិទ្ធភាព ក្នុងការឃ្លាំមើល និងដោះស្រាយសំណើររបស់អ្នកបោះឆ្នោត លោក Nguyen Anh Tri សមាជិករដ្ឋសភាទីក្រុងហាណូយ បានឲ្យដឹងថា៖
“អ្នកបោះឆ្នោតដឹងច្រើន ទូលំទូលាយ ហើយពិសេសដឹងច្បាស់ពីបញ្ហាជិតខ្លួនទាក់ទងនឹងខ្លួន។ ហើយសមាជិករដ្ឋសភាត្រូវស្តាប់ ត្រូវដឹង ដូច្នេះទើបមានសកម្មភាពជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត។ គ្រប់សំណើរទាំងអស់របស់ប្រជាពលរដ្ឋសុទ្ធតែមានសារៈសំខាន់ ហើយចាំបាច់ត្រូវយកមកពិចារណា និងដោះស្រាយ។ ប៉ុន្តែ ដើម្បីធ្វើបានយ៉ាងដូច្នេះសំខាន់បំផុតគឺត្រូវរៀបចំជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ដោយមានវត្តមានតំណាងអាជ្ញាធរជាមនុស្សដែលមានសមត្ថកិច្ចពិតប្រាកដ មកស្តាប់សំណើររបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ”៕