អាគារអនុស្សវរីយ៍ លោកប្រធានហូជីមិញ |
សំណង់នេះ ជាអំណោយរបស់រដ្ឋាភិបាលឡាវជូនចំពោះរដ្ឋាភិបាល វៀតណាម ដែលស្ថិតនៅ មណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ អាគារនេះត្រូវបាន រចនាជាពីរជាន់ពោរពេញទៅដោយអត្តសញ្ញាវប្បធម៌ឡាវ។ ចំណុចពិសេសនៃ សំណង់នេះ គឺលំហតាំងបង្ហាញរូបភាពស្តីពីចំណងសាមគ្គីភាព ជិតស្និទ្ធ រវាងបក្សទាំងពីរ រដ្ឋាភិ បាលទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ឡាវនិង វៀតណាម និងលំហតាំងបង្ហាញនូវវត្ថុអនុស្សវរីយ៍របស់លោកប្រធានហូជី មិញ និងប្រធាន Kaysone Phomvihane ផងដែរ៕