ទីភ្នាក់ងារសារព័ត៌មាន DW (អាល្លឺម៉ង់) នៅថ្ងៃទី ២៥ ខែឧសភា បានដកស្រង់សម្តី របស់លោក Kenneth Atkinson សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអង់គ្លេសប្រចាំនៅវៀតណាម (BritCham Vietnam) ដោយមានសុទិដ្ឋិនិយមអំពីទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់វៀតណាម។
យោងតាម DW មតិជាច្រើនមានការព្រួយបារម្ភថា វិធានការបិទខ្ទប់ផ្លូវ បិទអាជីវកម្មនិងការរឹតត្បិតលើសកម្មភាពទេសចរណ៍អាចរារាំងវិស័យទេសចរណ៍និងសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម។ ទោះយ៉ាងណាក៏ដោយ សូម្បីតែក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមនៅមានភាពធន់ទ្រាំ ដោយបញ្ជាក់ពីលទ្ធភាពងើបឡើងវិញ ដែលទទួលបានកំណើនគួរឱ្យចាប់អារម្មណ៍ គឺ ២,៩% បើប្រៀប ធៀបនឹងឆ្នាំ ២០១៩។
DW បានដកស្រង់សំដីលោក Kenneth Atkinson ដោយព្យាករណ៍រលកកូវីដ ១៩ថ្មី នឹងប៉ះពាល់ដល់ត្រីមាសសារពើពន្ធបន្ទាប់របស់វៀតណាម ប៉ុន្តែលោកក៏មានសុទិដ្ឋិនិយមចំពោះការវិវត្តនាពេលខាងមុខ។ យោងតាមលោក Atkinson ផ្អែកលើទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ការនាំចេញរបស់វៀតណាមទៅកាន់សហគមន៍អឺរ៉ុបបានកើនឡើង ២៨% ហើយចំនួនរូបីយប័ណ្ណអាណិក ជនបង្វែរពីបរទេសក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០៕