ប្រជាជនពាក់ម៉ាស់នៅប្រទេសអាឡឺម៉ង់ (រូបថត៖ THX / TTXVN) |
យោងតាមតួរលេខថ្មីៗបំផុតរបស់ទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប (EU - Eurostat) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ០,៦% នៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ហើយធ្លាក់ចុះ ០,៤% នៅទូទាំង EU ២៧ (ប្រទេសចំនួន ២៧ ក្នុង EU ) ។ ប្រការនេះបណ្តាលឱ្យសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះក្នុងត្រីមាសទី ២ ជាប់ៗគ្នា ហើយបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចចំនួនពីរទន្ទឹមគ្នា ក្រោយពេលស្ដារកំណើនឡើងវិញកាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំទៅមិញ។ ទោះបីជា សេដ្ឋកិច្ច អឺរ៉ុបធ្លាក់ចុះតិចជាងការធ្លាក់ចុះ ១ % ដែលសេដ្ឋកិច្ចវិទូបានព្យាករណ៍ក៏ដោយ ប៉ុន្តែនៅតែមានគម្លាត បើប្រៀបធៀបនឹងកម្រិតស្ដារឡើងវិញរបស់សហរដ្ឋអាមេរិក និងចិនដែលជាសរសរទ្រូងនៃខឿនសេដ្ឋកិច្ចពិភពលោក៕