|
សេដ្ឋកិច្ចសកលនឹងទទួលរងការជះឥទ្ធិពលប្រសិនបើអង់គ្លេសចាកចេញពី EU |
(VOV)_រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាល្លឺម៉ង់ លោក Wolfgang Schaeuble នាថ្ងៃទី
៦មិនា បានចាត់ទុកថា៖ការបោះឆ្នោតដើម្បីអង់គ្លេសចាកចេញពី EU នឹងបង្កការ
ខូចខាតចំពោះខឿនសេដ្ឋកិច្ចអង់គ្លេស អឺរ៉ុប និងសកលលោកទាំងមូល។ ឆ្លើយ
សម្ភាសន៍អ្នកយកព័ត៍មាន BBC មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងអស់
នឹងត្រូវប្រឈមមុខនឹងការចរចារលំបាកបំផុតពីមុនមក ក្នុងរយៈពេលច្រើនឆ្នាំ
ប្រការនេះក៏ជាការលំបាកចំពោះ EUទៀតផង។ លោក Wolfgang Schaeuble
បានព្រមានថា៖ស្ថានភាពបាត់តុល្យភាពនេះមិនគ្រាន់តែបំផ្លាញ់ខឿនសេដ្ឋកិច្ច
អង់គ្លេសនិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងចំពោះខឿនសេដ្ឋកិច្ចសកលទៀតផង។
ទោះបីជាទទួលស្គាល់ថា ការចាកចេញពី EU របស់អង់គ្លេសជាសោកនាដកម្ម
និងបណ្ដាលអោយ EU អន់ខ្សោយក្តី ប៉ុន្តែ លោក Wolfgang Schaeuble ក៏បាន
អះអាងថា៖EU នឹងមិនស្លាប់ទេ៕