សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញយ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - អត្ថបទសេសេរបានសង្កត់ធ្ងន់ថា ដោយមានគោលដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសេដ្ឋកិច្ចនោះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ដើម្បីកាត់បន្ថយការរាំងស្ទះអំពីរបៀបរបប និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធានាថាសហគ្រាសទាំងអស់បានប្រកួតប្រជែងគ្នាក្នុងទីលានលេងប្រកបដោយសមភាព។
សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញយ៉ាងខ្លាំងក្លា - ảnh 1កំពង់ផែ Hai Phong (រូបថត៖ An Dang/VNA)

វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ទើបបានចុះផ្សាយអត្ថបទសរសររបស់លោក Raymond Mallon សេដ្ឋកិច្ចវិទូ និងជាអ្នកស្រាវជ្រាវមួយរូបនៃវិទ្យាស្ថាន AVPI បានធ្វើការវិភាគ និងព្យាករណ៍គួរឱ្យកត់សម្គាល់មួយចំនួនអំពីការស្ដារខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង យថាទស្សន៍ក្នុងឆ្នាំ ២០២២ ក៏ដូចជាបណ្ដាឆ្នាំខាងមុខ។ អត្ថបទសេសេរបានសង្កត់ធ្ងន់ថា ដោយមានគោលដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសេដ្ឋកិច្ចនោះ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ដើម្បីកាត់បន្ថយការរាំងស្ទះអំពីរបៀបរបប និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធានាថាសហគ្រាសទាំងអស់បានប្រកួតប្រជែងគ្នាក្នុងទីលានលេងប្រកបដោយសមភាព។ រដ្ឋាភិបាលបានសន្យាបង្កើនការចំណាយលើវិស័យសុខាភិបាល ការអប់រំហេដ្ឋារចនាសម្ព័ន្ធ និងរក្សាការជួយឧបត្ថម្ភសេដ្ឋកិច្ចដដែល។ អ្នកនិពន្ធបានរំពឹងថាលំហូរទុនវិនិយោគសាធារណៈនឹងស្ដារឡើងវិញក្នុងឆ្នាំ ២០២២ ខណៈពេលដែលរដ្ឋាភិបាលបានផ្ដោតសំខាន់លើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ វណ្ណៈកណ្តាលនៅវៀតណាមបន្តកើនឡើង រួមចំណែកជំរុញកំណើនតម្រូវការប្រើប្រាស់ក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ