សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍

Chia sẻ
(VOVWORLD) - ខឿនសេដ្ឋកិច្ចវៀតណាមនៅតែមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយមិនអើពើថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ។ 
សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ - ảnh 1 សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍

នៅក្នុងអត្ថបទមួយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ អ្នកនិពន្ធបាននិយាយថា សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនគួរឱ្យចាប់អារម្មណ៍ នៅឆ្នាំ ២០១៩ លើសពីគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ។ យោងតាមស្ថិតិផ្លូវការចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០១៩ បានឈានដល់ ៧,០២%; អត្រាកំណើននៃការនាំចេញ - នាំចូលគឺ ៨,១% នឹងសម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលសរុបប្រមាណ ៥១៧ ពាន់លានដុល្លារអាមេរិក។

អ្នកនិពន្ធអត្ថបទនេះបានអះអាងថា៖ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក នេះ។ ពោលគឺ កំណើន GDP នៃខឿនសេដ្ឋកិច្ចវៀតណាម បានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជាផលិតផលបច្ចេកវិទ្យាខ្ពស់។ កាលពីដើមឆ្នាំនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហ ភាពអឺរ៉ុប (EU) ដោយសន្យាថា នឹងដករបាំងពន្ធគយជាច្រើននិងបង្កើតលក្ខខណ្ឌសម្រាប់ការចូលទីផ្សារអតិបរិមារបស់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ