សេដ្ឋកិច្ចវៀតណាមបន្តបង្កើនកំណើនក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - ធនាគារនេះរក្សាការព្យាករណ៍របស់ខ្លួនថា កំណើន GDP របស់ វៀតណាមនឹងឈានដល់ ១០,៨% ក្នុងត្រីមាសទីបី នៃឆ្នាំ ២០២២ និង ៣,៩% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ពេញមួយឆ្នាំនឹងឈានដល់ ៦,៧%។

សេដ្ឋកិច្ចវៀតណាមបន្តបង្កើនកំណើនក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ - ảnh 1រូបថត៖ Vietnam+

នៅក្នុងរបាយការណ៍ថ្មីបំផុតស្តីពីសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ធនាគារ Standard Chartered បាននិយាយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅយ៉ាងខ្លាំងចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ជាពិសេសនៅពេលដែលវៀតណាម បើកដំណើរការទេសចរណ៍ឡើងវិញបន្ទាប់ពីរយៈពេល ២ ឆ្នាំ ដែលរង ផលប៉ះពាល់ដោយ ជំងឺរាតត្បាត កូវីដ ១៩។ ធនាគារនេះរក្សាការព្យាករណ៍របស់ខ្លួនថា កំណើន GDP របស់វៀតណាមនឹងឈានដល់ ១០,៨% ក្នុងត្រីមាសទីបី នៃឆ្នាំ ២០២២ និង ៣,៩% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ពេញមួយឆ្នាំនឹងឈានដល់ ៦,៧%។

យោងតាមការវិភាគរបស់ Standard Chartered ការលក់រាយរបស់វៀតណាមក្នុងខែសីហាត្រូវបានរំពឹងថា នឹងកើនឡើងជាង ៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនផលិតកម្មឧស្សាហកម្ម ការនាំចេញ និងការនាំចូលត្រូវបានរំពឹងថានឹងកើនឡើងជាង ១៥%។ អ្នកជំនាញរបស់ Standard Chartered គិតថា អតិផរណានៅក្នុងខែសីហាអាចនៅកម្រិត ៣% ហើយនៅតែស្ថិតក្រោមការគ្រប់គ្រង។

រួមជាមួយនឹង Standard Chartered អ្នកជំនាញរបស់ HSBC ក៏បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបន្តសម្រេចបាននូវជោគជ័យមួយចំនួន។ ក្នុងនោះ វាយនភណ្ឌ កាត់ដេរ និងស្បែកជើងត្រូវបានចាត់ទុកថាមានកំណើនខ្លាំង ដោយឈានដល់ ៣០% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ បើយោងតាម HSBC កំណើនប្រាក់ចំណូលលក់រាយបានកត់ត្រាកម្រិតខ្ពស់បំផុតគឺច្រើនជាង ៥៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ