កំណើន GDP ក្នុងត្រីមាសទី ៣ បានបង្ហាញពីសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម។ |
កំណើន GDP ក្នុងត្រីមាសទី ៣ បានបង្ហាញពីសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម នៅពេល ដែលកំណើន GDP ក្នុងត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន។ ទាក់ទងនឹងការប្រើប្រាស់វិញ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ ការលក់រាយសរុប នៃទំនិញ និងចំណូលសេវាកម្មប្រើប្រាស់ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៦៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៩% បើធៀបនឹងត្រីមាសមុន និងកើនឡើង ៧,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមធ្យមក្នុងរយៈពេល ៩ ខែ ដំបូងនៃឆ្នាំនេះ ការលក់រាយសរុបនៃទំនិញ និងចំណូលសេវាកម្មប្រើប្រាស់ត្រូវបាន ប៉ាន់ប្រមាណថា កើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រការនេះបង្ហាញថាតម្រូវការសរុបនៅក្នុងខឿនសេដ្ឋកិច្ចបន្តមាននិន្នាការងើបឡើងវិញ។
សញ្ញាវិជ្ជមានមួយទៀតគឺទុនវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបានជិត ១៦ ពាន់ លានដុល្លារអាមេរិក កើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនៃទុនវិនិយោគផ្ទាល់ពី បរទេសក្នុងរយៈពេល ៩ ខែ៕