សេដ្ឋកិច្ច​រុស្ស៊ី​នៅ​តែ​មានកំណើន​ បើ​ទោះ​ជា​មានការដាក់​​ទណ្ឌកម្មពី​​សហភាព​អឺរ៉ុបក៏​ដោយ​

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៤ ខែមីនា ប្រភពការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ជាទូទៅសហព័ន្ធរុស្ស៊ីបានទទួលជោគជ័យក្នុងការគេចចេញពីការដាក់ទណ្ឌកម្មរបស់ EU ហើយតម្លៃនៃការនាំចូលរបស់ប្រទេសនេះភាគច្រើនបានវិលត្រលប់មកកម្រិតនៅឆ្នាំ ២០២០ វិញ។

បន្ទាប់ពីប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី សំដៅធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ ការវិភាគលើទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ផលប៉ះពាល់យ៉ាងពិតប្រាកដនៅក្នុងវិស័យមួយចំនួន មិនទាន់មានភាពស៊ីសង្វាក់គ្នាជាមួយនឹងអ្វីដែលអាជ្ញាធរលោកខាងលិចរំពឹងទុកនោះទេ។ បើទោះបីជាមានការរឹតបន្តឹងរបស់ EU លើការនាំចេញ "ទំនិញ និងបច្ចេកវិទ្យារាប់រយ" ក៏ដោយ ក៏រុស្ស៊ីនៅតែទទួលបានទំនិញភាគច្រើនដែលត្រូវការ ជាចម្បងគឺតាមរយៈការនាំចេញពីសហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG) និងប្រទេសចិន៕

 

ប្រតិកម្មទៅវិញ