សេដ្ឋកិច្ចឌីជីថលក្នុងឆ្នាំថ្មី ២០២៤៖ កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាល្បឿន និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព

Chia sẻ
(VOVWORLD) - គោលដៅដល់ឆ្នាំ ២០២៥ គឺ សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែក ២០% នៃផលិតផលក្នុងស្រុកសរុប ដែលមានគុណសម្បត្តិជាច្រើនដូចជា៖ បរិបទម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងមានការអភិវឌ្ឈយ៉ាងល្អ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
សេដ្ឋកិច្ចឌីជីថលក្នុងឆ្នាំថ្មី ២០២៤៖ កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាល្បឿន និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព - ảnh 1អត្រាតម្លៃបំពេញបន្ថែមនៃសេដ្ឋកិច្ចឌីជីថលក្នុង GDP សម្រេចបាន ១២,៣%  ។ រូបថត៖ VOV

វៀតណាមបន្តជាប្រទេសដែលមានការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅក្នុងតំបន់ ដោយពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើង ១១% នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចឌីជីថលទេសចរណ៍កើនឡើង ៨២% និងការទូទាត់តាមអ៊ីនធឺណិតកើនឡើងជិត ២០% បើធៀបនឹងឆ្នាំមុន។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់ទាក់ទងនឹងអត្រាកំណើន ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាច្រើនពីកម្រិតម៉ាក្រូដល់កម្រិតអង្គភាពអាជីវកម្ម និងប្រជាពលរដ្ឋពេញមួយឆ្នាំទិន្នន័យឌីជីថលជាតិ។ ដើម្បីសម្រេចបានលទ្ធផលនោះ កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្ដូរឌីជីថលត្រូវបានលើកកម្ពស់នៅលើមូលដ្ឋាននៃយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍សសរស្តម្ភទាំងបីគឺ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ អត្រាតម្លៃបំពេញបន្ថែមនៃសេដ្ឋកិច្ចឌីជីថលក្នុង GDP សម្រេចបាន ១២,៣% ។

លោក Nguyen Hoa Cuong អនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថលនឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចវៀតណាម ជាពិសេសនៅឆ្នាំ ២០២៤។ យោងតាមគោលការណ៍របស់រដ្ឋាភិបាល ប្រធានបទ និងជា គោលដៅនៃការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២៤ គឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាមួយនឹងសសរស្តម្ភចំនួន ៤ គឺឧស្សាហកម្មព័ត៌មានវិទ្យា  ឌីជីថលវិស័យសេដ្ឋកិច្ច ការគ្រប់គ្រងឌីជីថល និងទិន្នន័យឌីជីថល។ នេះត្រូវបានគេចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

គោលដៅដល់ឆ្នាំ ២០២៥ គឺ សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែក ២០% នៃផលិតផលក្នុងស្រុកសរុប ដែលមានគុណសម្បត្តិជាច្រើនដូចជា៖ បរិបទម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងមានការអភិវឌ្ឈយ៉ាងល្អ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានកំណត់គោលដៅជាក់លាក់ និងផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរ ដើម្បីអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕

ប្រតិកម្មទៅវិញ