នៅថ្ងៃទី២១ ខែវិច្ឆិកា អគ្គមេបញ្ជាការនៃកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីលោក Abdalla Hamdok ដើម្បីស្ដារដំណើរការអន្តរកាលស៊ីវិល។ កាយវិការនេះ បានប្រព្រឹត្តិទៅជិតមួយខែបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធានៅស៊ូដង់។
កិច្ចព្រមព្រៀង ១៤ចំណុច ត្រូវបានចុះហត្ថលេខាដោយលោក Abdel Fattah al-Burhan និងនាយករដ្ឋមន្ត្រីលោក Hamdok នៅរដ្ឋធានី Khartoum ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យលោក Hamdok ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ និងដោះលែងមេដឹកនាំស៊ីវិលរបស់ស៊ូដង់។ អគ្គមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan បានអះអាងថា ការបោះឆ្នោតប្រកបដោយសេរីនិងមានតម្លាភាព នឹងត្រូវបានប្រព្រឹត្តិទៅនៅស៊ូដង់ ជាផ្នែកមួយក្នុងដំណើរការអន្តរកាលស៊ីវិល។
នាថ្ងៃដដែលនោះ អង្គការសហប្រជាជាតិបានស្វាគមន៍កិច្ចព្រមព្រងនេះ ហើយបានសង្កត់ធ្ងន់ថា ចំបាច់ត្រូវការពារសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ដើម្បីធានាសិទ្ធិជាមូលដ្ឋាន៕