|
ស៊ូដង់ខាងត្បូង៖ ភាគីនានាឯកភាពអំពីការបង្កើតរដ្ឋាភិបាលអន្តរកាល (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ មិថុនា ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir និងមេដឹកនាំពួកឧទ្ទាម Riek Machar បានជួបធ្វើការជាមួយគ្នាសំដៅខំប្រឹងប្រែង បញ្ចប់ការប៉ះទង្កិចដែលអូសបន្លាយក្នុងរយៈពេល ៦ ខែ។ ភាគីទាំង ២ បានឯកភាព អំពីការបង្កើតរដ្ឋាភិបាលអន្តរកាលក្នុងរយៈពេល ២ ខែ។ ជំនួបនេះត្រូវបានរៀបចំ
ឡើងនៅខាងក្រៅសន្និសីទកំពូលមួយដោយស្ថាប័នអភិវឌ្ឍន៍អន្តររដ្ឋាភិបាលអាហ្វ្រិក
ខាងកើត (IGAD) ៕