សញ្ញាសម្គាល់ពិសេសរបស់វៀតណាមក្នុងសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - ក្នុងសុន្ទរកថា គណៈប្រតិភូវៀតណាមបានលើកឡើងអំពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជា អំពាវនាវឱ្យមានដំណោះស្រាយចំពោះបញ្ហាប្រឈមជាសាកល...។ ក្រៅពីនេះ គណៈប្រតិភូក៏បានទាក់ទងយ៉ាងសកម្ម និងពិគ្រោះយោបល់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ ដោយបានសហការឧបត្ថម្ភនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។
សញ្ញាសម្គាល់ពិសេសរបស់វៀតណាមក្នុងសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

នាថ្ងៃទី ៤ ខែមេសា នៅទីស្នាក់ការការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) សម័យប្រជុំប្រចាំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបិទបញ្ចប់ហើយ ដោយបានបំពេញកម្មវិធីដែលបានដាក់ចេញតាំងពីដើមសម័យប្រជុំ ដោយបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៤៣ ក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីពិធីអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងខួបលើកទី ៣០ នៃសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងវីយែន ដោយវៀតណាមផ្តួចផ្តើមគំនិតនិងចងក្រង។

គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងនាមជាសមាជិកក្រុមប្រឹក្សាអាណត្តិ ២០២៣-២០២៥។ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានលើកឡើងគំនិតផ្តួចផ្តើមដើម្បីអបអរសាទរខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងខួបលើកទី ៣០ នៃសេចក្តីប្រកាសសិទ្ធិមនុស្ស និងសកម្មភាពទីក្រុងវីយែន តាមរយៈឯកសារមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ គណៈប្រតិភូវៀតណាមក៏បានផ្តល់មតិយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ  ដោយពិភាក្សាអំពីការធានាសិទ្ធិជាក់ស្តែងដូចជា៖ សិទ្ធិលំនៅដ្ឋាន; សិទ្ធិអាហារ; សិទ្ធិវប្បធម៌; សិទ្ធិអភិវឌ្ឍន៍; សិទ្ធិកុមារ; សិទ្ធិទទួលបានដោយយុត្តិធម៌ ស្មើភាព ទាន់ពេលវេលា និងតម្លៃសមរម្យ ក្នុងការទទួលថ្នាំបង្ការប្រឆាំងនឹងកូវីដ ១៩...។ ក្នុងសុន្ទរកថា គណៈប្រតិភូវៀតណាមបានលើកឡើងអំពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជា អំពាវនាវឱ្យមានដំណោះស្រាយចំពោះបញ្ហាប្រឈមជាសាកល...។ ក្រៅពីនេះ គណៈប្រតិភូក៏បានទាក់ទងយ៉ាងសកម្ម និងពិគ្រោះយោបល់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ ដោយបានសហការឧបត្ថម្ភនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅសម័យប្រជុំលើកទី ៥២ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្ហាញពីការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់វៀតណាមក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារដ៏រឹងមាំអំពីទស្សនៈ គោលនយោបាយខ្ជាប់ខ្ជួន សមិទ្ធិផលនានារបស់វៀតណាម  និងសមិទ្ធិផលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ