សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខាទីក្រុងហូជីមិញ កាលពី ថ្ងៃទី ២០ កុម្ភៈ បានឲ្យដឹងថា ក្នុងខែមករាឆ្នាំនេះ ឈើនិងផលិតផលឈើ គឺជាមុខ ទំនិញតែមួយគត់ក្នុងវិស័យកសិកម្មរបស់វៀតណាម ដែលមានទំហំនាំចេញលើសពី ១ ពាន់លានដុល្លារ ដែលស្មើនឹង ២៩% នៃទំហំនាំចេញសរុបរបស់ផ្នែកទាំងមូល។ នេះជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកឈើបន្ទាប់ពីមានកំណើនអវិជ្ជមានក្នុងឆ្នាំកន្លងទៅ។
ភ្ញៀវមកទស្សនា VIFA EXPO ២០២៣។ |
ដើម្បីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ស្វែងយល់ និងបំពេញតម្រូវការកាន់តែ កើនឡើងរបស់អតិថិជនអន្តរជាតិ VCCI ទីក្រុងហូជីមិញ សហការជាមួយសមាគមន៍ គ្រឿងសំណង់វៀតណាម (VABM) រៀបចំពិព័រណ៍អន្តរជាតិលើកទី១៥ នៃគ្រឿង សង្ហារឹមនាំចេញវៀតណាម (VIFA EXPO ២០២៤)។ ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែកុម្ភៈនៅទីក្រុងហូជីមិញ។ បច្ចុប្បន្នមានអាជីវកម្ម ជាង ៦០០ បានចុះឈ្មោះចូលរួម ដែលក្នុងនោះជិត ៥០% ជាអាជីវកម្មអន្តរជាតិ មកពីប្រទេស និងតំបន់ដែនដីចំនួន ១៧។ លោក Dang Quoc Hung តំណាងគណៈ កម្មការរៀបចំបានឲ្យដឹងថា នៅ VIFA EXPO កាលពីឆ្នាំមុន កិច្ចសន្យាជាច្រើនដោយ មានតម្លៃប្រហែល ១០០ លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខា ដូច្នេះនៅឆ្នាំនេះ គណៈកម្មការរៀបចំក៏មានការរំពឹងទុកខ្ពស់ផងដែរ៖
«បច្ចុប្បន្ននេះ ប្រទេសចិនមានគណៈប្រតិភូចំនួន៤បានចុះឈ្មោះទិញទំនិញ។ ក្រៅពីនោះ មានគណៈប្រតិភូធុរកិច្ចមកពីប៉ាគីស្ថាន កាណាដា... សង្ឃឹមថាការអញ្ជើញ នេះអាចនាំមកនូវការបញ្ជាទិញដល់អាជីវកម្ម ជួយឱ្យអាជីវកម្មមានការបញ្ជាទិញគ្រប់ គ្រាន់សម្រាប់ការផលិតក្នុងឆ្នាំនេះ។ នោះគឺជាការរំពឹងទុកដ៏ធំរបស់យើងខ្ញុំ”៕