|
ប្រធានាធិបតីអាមេរិកលោក Barack Obama |
(VOVworld)-សាធារណមតិអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការ
ណ៍ដែល ប្រធានាធិបតិអាមេរិក លោក Barack Obama នឹងទៅបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០១៦។ មជ្ឈដ្ឋានសេត
វិមានបានឲ្យដឹងថា ប្រធានាធិបតី Obama ទន្ទឹងរងចាំដំណើរទស្សនកិច្ចវៀតណាម
នេះនិងមានគម្រោងជួប សន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាម សំដៅបង្កើនកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមជាមួយអាមេរិក។ ដំណើរទស្សនកិច្ច
នេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ទំនាក់ទំនងវៀតណាមអាមេរិកកំពុងមាន
ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
សាស្ត្រាចារ្យរង Admund Malesky នៅមហាវិទ្យាល័យ Duke អាមេរិក បានចាត់
ទុកថា ដំណើរទស្សនកិច្ចនេះអាចនឹងជាឱកាសសម្រាប់ប្រទេសទាំងពីរជម្រុញការ
ជួបប្រាស្រ័យនិង កសាងទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងពេលជាមួយគ្នានោះ អតីត
វរសេនីយ៍ឯកនៃ ទីភ្នាក់ ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក(CIA)លោក Andre
Sauvageot បានឲ្យដឹងថា អាមេរិក គប្បីលប់ចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាម ព្រមទាំងរំពឹងទុកថា រដ្ឋាភិបាលអាមេរិក នឹងរួមចំណែកចូលក្នុងការធ្វើទំនើបភាវូប
នីយកម្មផ្នែកកងទ័ពរបស់វៀតណាមផងដែរ៕