សញ្ញាបំផ្លាញចោលភាពជាប់គាំងក្នុងទំនាក់ទំនងអន្តរកូរ៉េ |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីកូរ៉ខាងត្បូងបានឲ្យដឹងថា៖ គណៈប្រតិភូជំនាញរៀបចំការងារ ដំបូងនៃ ស.ប.ប.ក. បានទៅកាន់កូរ៉េខាងត្បូងនាព្រឹកថ្ងៃទី ២១ មករា ដើម្បីត្រួតពិនិត្យ បណ្ដាទីកន្លែងសម្តែងកម្មវិធីសិល្បៈនៅមហោស្រពកីឡា Olympic រដូវរងារ Pyeongchang ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ទី ២៥ កុម្ភៈ ខាងមុខ។ មុននេះ ការ ចរចាអន្តរកូរ៉េបានរៀបចំឡើងនៅភូមិឈប់បាញ់ Panmunjom។ ក្រៅពីនោះ កូរ៉េខាងត្បូងនិង ស.ប.ប.ក. បានឯកភាពបង្កើតក្រុមកីឡាការិនីវាយកូនគោលលើទឹកកករួមមួយដើម្បីចូលរួម Olympic ហើយដើរដង្ហែក្បួនក្រោម «ទង់ឯកភាព» ក្នុងពិធីបើក។ បណ្ដាលទ្ធផលពោល ខាងលើត្រូវបានចាត់ទុកជាការលោតផ្លោះក្នុងប្រវត្តិសាស្ត្រកីឡារវាងប្រទេសទាំងពីរ ព្រមទាំង ជាសញ្ញាវិជ្ជមានថ្មីបំផុតដែលសរឲ្យឃើញនូវការបន្ធូស្រាលភាពតានតឹង ក្នុងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ គិតតាំងពីពេល មេដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បើកចំហរលទ្ធភាពចរចាជាមួយកូរ៉េខាងត្បូងក្នុងសារឆ្នាំថ្មី ២០១៨៕