រូបថត៖ vneconomy.vn |
យោងតាមការវាយតម្លៃនាពេលថ្មីៗនេះរបស់គេហទំព័រ Forbes (សហរដ្ឋអាមេរិក) ស្តីពី "យថាទស្សន៍អភិវឌ្ឍន៍លើវិស័យបញ្ញាសិប្បនិមិត្ត (AI) របស់វៀតណាម" បានឲ្យដឹងថា វៀតណាមស្ថិតនៅចំណាត់ថ្នាក់ជួរមុខ ហើយមានផែនការពោរពេញទៅដោយ "បំណងប្រាថ្នា" ដើម្បីស្ថិតក្នុងចំណោមប្រទេសជួរមុខអំពីបញ្ញាសិប្បនិម្មិត។ នៅពេលអនាគត វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសជួរមុខទាំង ៤ នៅអាស៊ីអំពីការរីកចំរើនបញ្ញាសិប្បនិមិត្ត។
Forbes ក៏បានឲ្យដឹងថា វៀតណាមកំពុងជំរុញយ៉ាងខ្លាំងក្លានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ AI ហើយវិនិយោគយ៉ាងច្រើនក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ដើម្បីជួយវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៥០ នៅលើពិភពលោកនាឆ្នាំ ២០៣០ ស្ដីពីការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ។
ក្នុងពេលនោះ យោងតាមអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) វៀតណាមមានសាកលវិទ្យាល័យ និងវិទ្យាស្ថានប្រហែល ៥០ ដែលបង្រៀនមុខជំនាញទាក់ទងនឹង AI ។ នាឆ្នាំ ២០២២ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង ១០ និងជាប់ចំណាត់ថ្នាក់លេខ ៥៥ នៅលើពិភពលោកអំពីសូចនាករត្រៀមខ្លួនជាស្រេចឲ្យ AI របស់រដ្ឋាភិបាលពោលគឺកើន ៧ កាំបើប្រៀបធៀបនឹងឆ្នាំ២០២១ផងដែរ៕