នៅក្នុងសេចក្តី សម្រេចចិត្តនេះ រដ្ឋាភិបាលវៀតណាមបានឯកភាពនូវប្រធានបទរបស់ឆ្នាំ២០១៨ គឺ “វិន័យ សុច្ចរិត ការប្រតិបត្តិ ការច្នៃប្រឌិត ប្រ សិទ្ធភាព”។ រដ្ឋាភិបាលបានសំណូមពរឲ្យ ក្រសួង ស្ថាប័ន តំបន់នានា បន្តផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ម្ចាស់ការ ប្តេជ្ញាធ្វើសកម្មភាព កសាងខឿនរដ្ឋបាលប្រកបដោយសុពលភាព ប្រសិទ្ធភាព តម្លាភាព។ ទន្ទឹមជាមួយគ្នា នោះ អនុវត្តព្រមៗគ្នានូវសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលនិងខិតខំ ប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យរាល់គោលដៅ ភារកិច្ចអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការរដ្ឋឆ្នាំ២០១៨និងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១៦-២០២០។ រដ្ឋាភិបាលក៏បាន សំណូមពរឲ្យក្រសួង ស្ថាប័ន ជាពិសេសគឺតំបន់នានា បន្តកែលំអរសន្ទស្សន៍បរិយា កាសធ្វើអាជីវកម្ម បង្កើនទិន្នផលការងារនិងការប្រកួតប្រជែងសម្រាប់ផ្នែកនីមួយៗ៕