សេចក្តីថ្លែងការណ៍រួមវៀតណាម-អូស្ត្រាលី |
(VOVworld) - ក្នុងឱកាសនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull មកចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ហើយមានការចរចាជាមួយនាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមវៀតណាម-អូស្ត្រាលី។ តាមនោះ នាយរដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា៖ ដោយឈរ លើមូលដ្ឋានសហប្រតិបត្តិការដ៏រឹងមាំនិងសក្តានុភាពសហប្រតបត្តិការស្អិតរមួតទ្វេភាគីទំនាក់ទំនងវៀតណាម-អូស្ត្រាលីគប្បីត្រូវបានលើកកំពស់ឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានសន្យាអនុវត្តពេញលេញកម្មវិធីធ្វើសកម្មភាពវៀតណាម-អូស្ត្រាលីដំណាក់កាល ២០១៦-២០១៩ ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគផ្ទាល់ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីធ្វើសមាហរណកម្មថែមទៀតក្នុងសេដ្ឋកិច្ចតំបន់។ ភាគីទាំងពីរ បន្តសហប្រតិបត្តិការលើវេទិកាអន្តរជាតិនិងតំបន់ជាពិសេសនៅសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារក្នុងនោះអាស៊ានដើរតួនាទីស្នូល។នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាននានានិងអូស្ត្រាលីដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្រ្តាលីនាខែមិនាឆ្នាំ ២០១៨ នៅទីក្រុង Sydney អូស្រ្តាលី៕