សេចក្តីថ្លែងការណ៍រួមវៀតណាម-បែលហ្ស៉ិក

Chia sẻ
(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ ប៊ែលហ្សីក ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែតុលា របស់នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc វៀតណាមនិងព្រះរាជាណាចក្របែលហ្ស៉ិកកបានចេញសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែងការណ៍រួមវៀតណាម-បែលហ្ស៉ិក - ảnh 1នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Charles Michel និងនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phucចាប់ដៃគ្នាមុនជំនួបពិភាក្សា (រូបថតៈ TTXVN)

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀង ពង្រីកទំនាក់ទំនងក្នុងវិស័យជាច្រើនដូចជាកិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ការអប់រំនិងវិទ្យាសាស្រ្ត។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអះអាងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលនូវទស្សនៈនៅក្នុងវេទិកាពហុភាគី។ ភាគីទាំងពីរបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្ដរជាតិក្នុងការជំរុញលទ្ធិពហុភាគី សេរី ភាវូបនីយកម្មពាណិជ្ជកម្មសមាហរណកម្មសេដ្ឋកិច្ចនិងការចូលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពិភពលោក។ វៀតណាមនិងបែលហ្សីកបានព្រមព្រៀងគ្នា បង្កើនទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបជាពិសេសនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការ (PCA) ។

ភាគីទាំងពីរបានគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានដ៏រឹងមាំនិងវិបុលភាពដោយគោរពនីតិរដ្ឋ។ ភាគីទាំងពីរបានអះអាងឡើងវិញនូវការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងចិនក្នុងអនុវត្តន៍យ៉ាងពេញលេញនិងមានប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) និងការអនុម័តឱ្យបានឆាប់នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរក៏បានបញ្ជាក់ថានឹងតភ្ជាប់ជាមួយធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងបានព្រមព្រៀងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលទ្ធិពហុភាគី ដែលមានប្រសិទ្ធិភាពដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាពនិងយុត្តិធម៌។ បែលហ្ស៊ិកបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះវៀតណាមដែលកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០-២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ