សេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌា

Chia sẻ
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind  នាថ្ងៃទី ២០ខែវិច្ឆិកា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ 
សេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌា - ảnh 1 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind   ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ក្នុងដំណើរទស្សនកិច្ចនេះ  ប្រធានាធិបតីលោក Ram Nath Kovind និងប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យក្នុងនោះបានឯកភាព រក្សាដំណើរទស្សនកិច្ចជាប្រចាំទាំងថ្នាក់ជាន់ខ្ពស់និងនិងគ្រប់ជាន់ថ្នាក់ តាមទាំងកាណាល់បក្ស រដ្ឋ រដ្ឋា ភិបាល រដ្ឋសភា ស្ថាប័ននីតិរដ្ឋ និងការជួបប្រាស្រ័យប្រជាជនជាដើម។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានយល់ស្រប ឲ្យកសាងយ៉ាងឆាប់ៗ រាល់ផែនការជាក់ស្តែង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា សំដៅជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំងពីរបានអំពាវនាវឲ្យកាត់បន្ថយរបាំងពាណិជ្ជកម្ម ទាំងឧបសគ្គផ្នែកបច្ចេកទេសនិងរបាំងមិនមែនពន្ធគយ។ ភាគីវៀតណាមបានស្វា គមន៍និងព្រមព្រៀងបង្កើតលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មឥណ្ឌា ធ្វើការវិនិ យោគលើគម្រោងថាមពលថ្មីនិងថាមពលកកើតឡើងវិញនៅវៀតណាម។ ភាគីឥណ្ឌាក៏បានឯកភាពនិងព្រមព្រៀងបង្កើតលក្ខណៈងាយស្រួល សម្រាប់សហគ្រាសវៀត ណាមវិនិយោគ ជាពិសេសនៅក្នុងវិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្ម អាហារសមុទ្រនិងគ្រឿងសង្ហារឹមនៅឥណ្ឌា។

លោកប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា កសិកម្ម ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវប្បធម៌ ទេសចរណ៍និងការជួបប្រាស្រ័យប្រជាជនជាដើម។

ស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានចែក រំលែកនូវទស្សនៈទូទៅជាច្រើនស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការកសាងតំបន់អាស៊ីនិងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសន្តិភាពនិងវិបុលភាព ដោយឈរលើមូល ដ្ឋានគោរពអធិបតេយ្យនិងច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ - អាកាសចរណ៍និងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមិនត្រូវការរារាំងណាមួយឡើយ។ ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាង គាំទ្រគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា រួមវាយតម្លៃខ្ពស់ចំពោះការដែលឥណ្ឌាបានគាំទ្រនូវតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់កំពុងបានកំណត់ជារូបរាង។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ ជាពិសេស បានបញ្ជាក់សាជាថ្មីនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងការចុះឈ្មោះជាបេក្ខភាពសមា ជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពោលគឺវៀតណាម សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ និងឥណ្ឌា សម្រាប់អាណត្តិឆ្នាំ ២០២១-២០២២៕

ប្រតិកម្មទៅវិញ