សេចក្តីជូនដំណឹងស្តីពីសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣

Chia sẻ

(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងពិធីបើក និងបិទអង្គសន្និបាត។

សេចក្តីជូនដំណឹងស្តីពីសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ (រូបថត៖ TTXVN)

អនុវត្តន៍កម្មវិធីការងារសម្រាប់សម័យប្រជុំទាំងមូល ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានរៀបចំសន្និបាតលើកទី ៦   ដើម្បីពិភាក្សា ផ្តល់យោបល់លើសំណើរ គម្រោង និងរបាយការណ៍របស់ការិយាល័យនយោបាយ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់ៗ ក្នុងពិធីបើក និងបិទអង្គសន្និបាត។

គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានរួមវិភាគទានយ៉ាងជ្រាលជ្រៅ និងទូលំទូលាយជាច្រើន ចំពោះរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០២២; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោងថវិការដ្ឋក្នុងឆ្នាំ ២០២៣; ផែនការហិរញ្ញវត្ថុថវិការដ្ឋរយៈពេលបីឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥; ផែនការកែសម្រួលប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គម និងប្រាក់បំណាច់អនុគ្រោះសម្រាប់អ្នកដែលគុណូបការៈឆ្នាំ ២០២៣។

គណៈកម្មាធិការមជ្ឈិមបក្សបានអះអាងថា ដំណើរការកសាង និងសុក្រិតគម្រោងការបន្តកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណាក់កាលថ្មី ដែលត្រូវបានរៀបចំតាមវិធីសាស្រ្ត ល្អិតល្អន់ និងប្រកបដោយប្រជាធិបតេយ្យ។

គណៈកម្មាធិការមជ្ឈិមបក្សបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ៥ នីតិកាលទី ១០ (២០០៧) ស្តីពីការបន្តផ្កាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្សសម្រាប់សកម្មភាពរបស់ប្រព័ន្ធនយោបាយ (សេចក្តីសម្រេចចិត្តលេខ ១៥)។ បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៦ គណៈកម្មាធិការមជ្ឈិមបក្សបានប្រគល់សិទ្ធិឲ្យការិយាល័យនយោបាយ ដឹកនាំការចេញផ្សាយផែនការអនុវត្តន៍សេចក្តីសម្រេចចិត្ត។

គណៈកម្មាធិការមជ្ឈិមបក្សផ្តល់យោបល់លើការត្រៀមបុគ្គលិក ដើម្បីឲ្យការិយាល័យនយោបាយសម្រេចឧទ្ទេសនាមដល់រដ្ឋសភា ដើម្បីជ្រើសរើស និងអនុម័តលើតំណែងអគ្គសវនកររដ្ឋ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី ១៥។

គណៈកម្មាធិការមជ្ឈិមបក្ស អំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពង្រឹងសាមគ្គីភាព ឯកភាពជាតិ ខិតខំជំនះពុះពារ រាល់ការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស ខិតខំបំពេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣ រួមចំណែកអនុវត្តn^ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្ស៕

ប្រតិកម្មទៅវិញ