នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងវៀតណាមនិងកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ TTXVN) |
រដ្ឋសភាសំណូមពរអោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលទទួលខុសត្រូវការ រៀបចំអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥និងសារាចរណ៍ស្ដីពីការខ័ណ្ឌសីមាបោះ បង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា អនុម័តលើផែនការអនុវត្ត រៀបចំ ការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រព័ន្ធនយោបាយនិងក្នុងប្រជា ជន ជាពិសេសគឺនៅតាមខេត្តទាំង១០ដែលមានខ្សែព្រំដែនជាប់ជាមួយកម្ពុជា ព្រមទាំងត្រួតពិនិត្យ បំពេញបន្ថែមគោលនយោបាយឧបត្ថម្ភទាន់ពេលវេលា សម្រាប់ប្រជាជនដែលត្រូវរងផលប៉ះពាល់ដោយដំណើរការខ័ណ្ឌសីមាបោះ បង្គោលព្រំដែនផងដែរ៕