សេចក្ដីថ្លែងការណ៍រួមវៀតណាម-ន័រវេស

Chia sẻ
(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg នា យករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ ន័រវេសចាប់ពីថ្ងៃទី២៤ដល់២៦ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ន័រវេស - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg (រូបថត៖ VOV)

  ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Xuan Phuc បានអញ្ជើញ ជួបចរចាជាមួយនាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg ចូលថ្វាយបង្គំដល់ព្រះនាម Harlad V ព្រះមហាក្សត្រន័រវេស និងប្រធានរដ្ឋ សភាន័រវេសលោកស្រី Tone Troen។

        នៅជំនួបចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍកាន់តែទូលំទូលាយក្នុងទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី អះអាងនូវការប្ដេជ្ញាចិត្តបន្តបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគប្រ កបដោយចីរភាពនិងបរិយាប័ន្ន ព្រមទាំងអះអាងសារជាថ្មីនូវការសន្យាដោយ សម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយនិងទូលំ ទូលាយរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) យ៉ាងឆាប់ៗផងដែរ។

        នាយករដ្ឋមន្រ្តីទាំងពីររូបបានលើកទឹកចិត្តសហគមន៍ធុរជននៃប្រទេសទាំងពីរជំរុញនិងពង្រីកកិច្ចសហប្រតិបតិ្តការវិនិយោគអាជីវកម្ម ជាពិសេសគឺលើវិស័យ អាទិភាពនានាដូចជាសេដ្ឋកិច្ចសមុទ្រ ថាមពលបៃតងនិងកកើតឡើងវិញ បច្ចេក វិទ្យាព័ត៌មាននិងទំនិញប្រើប្រាស់។

        ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះយន្តការសន្ទនាអំពីសិទ្ធិមនុស្សប្រកបដោយលក្ខណៈស្ថាបនារវាងវៀតណាមនិងន័រវេស ព្រមទាំងឯកភាពលើសារ សំខាន់នៃនីតិបញ្ញត្តិ សិទ្ធិមនុស្ស ក៏ដូចជាសារសំខាន់នៃការអនុវត្តសេចក្ដីថ្លែង ការណ៍ស្ដីពីគោលការណ៍ជាសារវ័ន្តនានានិងបណ្ដាសិទ្ធិនៅកន្លែងធ្វើការរបស់អង្គការពលកម្មអន្តរជាតិ (ILO) ផងដែរ។

        ភាគីទាំងពីរបានឯកភាពបន្តរក្សាជំនួបប្រាស្រ័យនិងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ហើយបន្តដំណើរការពិគ្រោះយោបល់ផ្នែកនយោ បាយជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេស ក៏ដូចជាយន្តការសន្ទនាទ្វេភាគី ផ្សេងៗទៀតស្ដីពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការសន្យារួមនៃប្រទេសទាំងពីរចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍដោយចីរភាព។

        ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទំនាក់ទំនងភាព ជាដៃគូសន្ទនារវាងអាស៊ាននិងន័រវេសនិងវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM)។ ភាគីទាំងពីរគាំទ្រចំពោះការខិតខំប្រឹងប្រែងសំដៅជំរុញសន្តិភាព ស្ថិរ ភាព កិច្ចសហប្រតិបតិ្តការនិងមិត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍។ ភាគីទាំងពីរបាន អះអាងសារជាថ្មីនូវសារសំខាន់នៃការធានាសេរីភាព បណ្ដាសិទ្ធិនិងកាតព្វកិច្ច តាមការកំណត់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ