សេចក្ដីថ្លែងការណ៍រួមរវាងរៀតណាម និងសិង្ហបុរី

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៥មេសា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅសាធារណរដ្ឋសិង្ហបុរី តាមសេក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នោះ ភាគីទាំងពីរបានចេញសេចក្ដីថ្លេងការណ៍រួម។
សេចក្ដីថ្លែងការណ៍រួមរវាងរៀតណាម និងសិង្ហបុរី - ảnh 1 សេចក្ដីថ្លែងការណ៍រួមរវាងរៀតណាម និងសិង្ហបុរី

យោងតាមសេចក្ដីថ្លេងការណ៍រួមនេះបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីទាំងពីរូបបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ភាគីទាំងពីរមានជំនឿជាក់ថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នាយករដ្ឋមន្ត្រីទាំងពីរូបបានចែករំលែកអំពីកិច្ចសហប្រតិប្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មគឺជាសសរទ្រូងសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការស្ថាបនាបរិយាកាសធ្វើអាជីវកម្មងាយស្រូលតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាល បង្កើនការតភ្ជាប់រវាងសហគ្រាស និងបង្កលក្ខណៈងាយស្រូលដើម្បីជំរុញការដោះស្រាយការជំពាក់ជំពិនសម្រាប់សហគ្រាសឲ្យបានឆាប់ៗ។ នាយករដ្ឋមន្ត្រីទាំងពីរូបបានឯកភាពជំរុញការតភ្ជាប់សហគ្រាស និងជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាធ្វើអាជីវកម្មលើសក្ដានុភាពតភ្ជាប់អាកាសចរណ៍។

នាយករដ្ឋមន្ត្រីទាំងពីរូបបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងអន្តរជាតិ ហើយអះអាងនូវសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ភាគីទាំងពីរបានឯកភាពអំពីសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងគតិយុត្ត មិនគំរាមកំហែង ឬប្រើប្រាស់អំពើហឹង្សា ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS)។ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីការគាំទ្រក្នុងការអនុវត្តយ៉ាងពេញលេញប្រកបដោយ ប្រសិទ្ធភាពនូវ
សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងចាប់បង្ខំ៕

ប្រតិកម្មទៅវិញ