សេចក្ដីជូនដំណឹងស្ដីពីសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

Chia sẻ
(VOVWORLD) - គណៈកម្មាធិការមជ្ឈឹមបក្សបានអំពាវនាវអោយបក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពទាំងមូល បង្កើនសាមគ្គីភាព ឯកភាព ពង្រីកលទ្ធផល សំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាកឧបសគ្គ ប្ដេជ្ញាចិត្តតស៊ូការពាររឹងមាំនូវឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស។
សេចក្ដីជូនដំណឹងស្ដីពីសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ dangcongsan.vn)

  នាថ្ងៃទី១២ ខែតុលា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បាន ចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅ រដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានរៀបចំសន្និបាត លើកទី១១ដើម្បីពិភាក្សា ផ្ដល់មតិចំពោះសេចក្ដីព្រាងឯកសារនានាដែលដាក់ជូន មហាសន្និបាតលើកទី១៣របស់បក្ស របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០១៩ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០២០ និងបញ្ហា សំខាន់ផ្សេងៗទៀត។ បណ្ដាសេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើក ទី១៣រួមមាន៖ សេចក្ដីព្រាងរបាយការណ៍នយោបាយនិងសេចក្ដីព្រាងរបាយ ការណ៍បូកសរុប១០ឆ្នាំអនុវត្តកម្មវិធីកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងលទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍនាឆ្នាំ២០១១) សេចក្ដីព្រាងរបាយ ការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ២០១១- ២០២០ កសាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ២០២១-២០៣០ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃចំពោះលទ្ធផលអនុវត្តភារ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០១៦-២០២០ និងទិសដៅ ភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ សេចក្ដីព្រាងរបាយការណ៍ បូកសរុបការងារកសាងបក្សនិងការអនុវត្តលក្ខ័ន្តិកៈបក្សក្នុងអាណត្តិមហាសន្និ បាតលើកទី១២។

        គណៈកម្មាធិការមជ្ឈឹមបក្សបានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមា ជិកគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១២ចំនួន៤នាក់ ព្រមទាំង ពិចារណា សម្រេចដាក់វិន័យដោយការបណ្ដេញចេញពីបក្សចំពោះលោក Nguyen Bac Son អតីតសមាជិកមជ្ឈឹមបក្សនីតិកាលទី១០ អតីតអនុប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងលោក Truong Minh Tuan អតីត សមាជិកមជ្ឈឹមបក្សនីតិកាលទី១២ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំ មជ្ឈឹម អតីតលេខាគណៈ កម្មការជំនាញបក្ស អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍។

        គណៈកម្មាធិការមជ្ឈឹមបក្សបានអំពាវនាវអោយបក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពទាំងមូល បង្កើនសាមគ្គីភាព ឯកភាព ពង្រីកលទ្ធផល សំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាកឧបសគ្គ ប្ដេជ្ញាចិត្តតស៊ូការពាររឹងមាំនូវឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស រក្សារឹងមាំនូវបរិយាកាសសន្តិ ភាព ស្ថិរភាព សម្រេចប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចដែលបានដាក់ ចេញចំពោះឆ្នាំ២០១៩ និងឆ្នាំ២០២០ ក៏ដូចជាចំពោះអាណត្តិមហាសន្និបាតលើក ទី១២របស់បក្ស ព្រមទាំងរៀបចំប្រកប ដោយជោគជ័យនូវសន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើក ទី១៣របស់បក្ស ផងដែរ៕

ប្រតិកម្មទៅវិញ