សិង្ហបូរីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅសិង្ហបុរី នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការកិច្ចពិភាក្សាគ្នា។
សិង្ហបូរីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី។ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងជាព្រឹត្តិការណ៍បើកដ៏សំខាន់សម្រាប់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និងរយៈពេល ១០ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី (២០១៣ - ២០២៣)។ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអះអាងថា សិង្ហបុរីជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។

សិង្ហបូរីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 2នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី។ (រូបថត៖ Vu Khuyen/VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសិង្ហបុរីបង្កើនការនាំចូលផលិតផលកសិកម្ម អាហារសមុទ្រ វាយនភណ្ឌជាដើមពីវៀតណាម។ សម្របសម្រួលការដាក់បញ្ចូលទំនិញវៀតណាមទៅក្នុងប្រព័ន្ធទីផ្សារចែកចាយរបស់សិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបុរីបង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍលើកកំពស់គុណភាពធនធានមនុស្ស ជាពិសេសបុគ្គលិកថ្នាក់យុទ្ធសាស្ត្រ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំវិជ្ជាជីវៈដំណាក់កាល ២០២១-២០៣០។

នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូមិកម្រិតខ្ពស់និងគ្រប់ជាន់ថ្នាក់រៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣នេះផងដែរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន រួមទាំងការពិចារណាបើកផ្លូវហោះហើរទៅកាន់គោលដៅទេសចរណ៍របស់វៀតណាមដូចជា Da Lat, Nha Trang ...ជាដើម។

សិង្ហបូរីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 3នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន។ (រូបថត៖ Vu Khuyen/VOV)

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនបួននៅកម្រិតរដ្ឋាភិបាលនិងរវាងស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រួមទាំងអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីសេដ្ឋកិច្ចឌីជីថល - ភាពជាដៃគូសេដ្ឋកិច្ចបៃតងរវាងវៀតណាមនិងសិង្ហបុរី; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសិង្ហបុរី; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជនរវាងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី ដំណាក់កាល ២០២៣-២០២៨; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដែនសមុទ្ររវាងនាយកដ្ឋានដែនសមុទ្រវៀតណាម និងអាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី៕

ប្រតិកម្មទៅវិញ