សិង្ហបូរីផ្តល់អាជ្ញាប័ណ្ណនាំចូលអគ្គិសនីកាបូនទាបចំនួន ១,២ ជីហ្គាវ៉ាត់ពីវៀតណាម

Chia sẻ

(VOVWORLD) - សិង្ហបុរីនឹងនាំចូលអគ្គិសនីកាបូនទាបចំនួន ១,២ ជីហ្គាវ៉ាត់  ដែលភាគច្រើនជាថាមពលខ្យល់ពីប្រទេសវៀតណាម ដោយឈានដល់គោលដៅ នាំចូលថាមពលកកើតឡើងវិញចំនួន ៤ ជីហ្គាវ៉ាត់នៅឆ្នាំ ២០២៣ ដែលស្មើនឹង ៣០% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសនេះ។

ថ្លែងនៅក្នុងពិធីបើកសប្តាហ៍ថាមពលអន្តរជាតិ នាថ្ងៃទី ២៤ ខែតុលា នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទីពីររបស់សិង្ហបុរី លោក Tan See Leng បានបញ្ជាក់ថា ថាមពលស្អាតគឺជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់ សិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអត្ថិភាពនៃការប្រែប្រួលអាកាសធាតុ។ លោក Tan See Leng បញ្ជាក់ថា៖ “មានកត្តាចាំបាច់ចំនួន ៥ ដើម្បីជួយសិង្ហបុរីឱ្យសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធរបស់ខ្លួន។ ដំបូងបង្អស់គឺត្រូវអនុវត្តន៍ជាក់ស្តែង ការជួញដូរអគ្គិសនីឆ្លងដែន។ សិង្ហបុរីជឿជាក់យ៉ាងមុតមាំថា ការជួញដូរអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។ នៅឆ្នាំនេះ យើងបានចេញអាជ្ញាប័ណ្ណតាមលក្ខខណ្ឌក្នុងការនាំចូលអគ្គិសនីកាបូនទាប ពីប្រទេស វៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងគោលបំណងសម្រេចបាននូវគោលដៅរបស់យើងក្នុងការនាំចូលអគ្គិសនីកាបូនទាបចំនួន ៤ ជីហ្គាវ៉ាត់ នៅពេលដែលគម្រោងទាំងនេះត្រូវបានអនុវត្តន៍។

សូមគូសបញ្ជាក់ថា ស្ថាប័នទីផ្សារថាមពល (EMA) នៃប្រទេសសឹង្ហបូរី បានផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ដោយក្រុមហ៊ុន Sembcorp Utilities ដើម្បីនាំចូលអគ្គិសនីពីប្រទេស វៀតណាម។ កន្លងមក ប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះផងដែរ ក្នុងការនាំចូលអគ្គិសនីកាបូនទាប ២ ជីហ្គាវ៉ាត់   ពីប្រទេសឥណ្ឌូនេស៊ី និងអគ្គិសនី ១ ជីហ្គាវ៉ាត់ ពីកម្ពុជា៕

ប្រតិកម្មទៅវិញ