សឹង្ហបុរីនឹងជំរុញការកសាង COC

Chia sẻ
(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសឹង្ហបុរី
លោក Vivian Balakrishnan បានអះអាងក្នុងឋានៈជា
ប្រទេសសម្រុះសម្រូលទំនាក់ទំនង អាស៊ាន-ចិន
សឹង្ហបុរីនឹងខំ​ប្រឹងប្រែងជំរុញការកសាងក្រមប្រតិបត្តិ
សំរាប់ភាគីនា នានៅសមុទ្រខាងកើត (COC) រវាង
អាស៊ាននិងចិន។ 

សឹង្ហបុរីនឹងជំរុញការកសាង COC  - ảnh 1
សឹង្ហបុរីនឹងជំរុញការកសាង COC (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសឹង្ហបុរី លោក Vivian
Balakrishnan បានអះអាងក្នុងឋានៈជាប្រទេសសម្រុះសម្រូលទំនាក់ទំនង
 អាស៊ាន-ចិន សឹង្ហបុរីនឹងខំ​ប្រឹងប្រែងជំរុញការកសាងក្រមប្រតិបត្តិសំរាប់
ភាគីនា នានៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន។ ឆ្លើយសម្ភាសន៍
 របស់មជ្ឈ ដ្ឋានសារព័ត៌មានបន្ទាប់ពីសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេស
អាស៊ាននៅក្រុង វៀងច័ន្ទរបស់ឡាវ លោក Balakrishnan បានឲ្យដឹងថា៖
រដ្ឋមន្ត្រីការបរទេស ប្រទេសជាសមាជិកអាស៊ានទាំងឡាយបានចែក
រំលែកទស្សនៈនិងការព្រួយបារ រម្មណ៍ដ៏ជ្រៀលជ្រៅចំពោះបំរ៉ែបំរួលដ៏
ស្មុគស្មាញនាបច្ចុប្បន្ននៅសមុទ្រខាងកើត ដែលបង្កើនភាពតានតឹងនិង
ធ្វើមហន្តរាយទៅលើទំនុកទុកចិត្ត គំរាមកំហែងដល់ សន្តិភាពស្ថិរភាព
សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គ្មានយោធា
ភាវូបនីយកម្មដោះស្រាយរាល់ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់
អន្តរជាតិជាពិសេសគឺអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS)
នាឆ្នាំ ១៩៨២ ហើយទទួលបានការបោះជំហានជាក់ស្តែងក្នុងការអនុវត្ត
សេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត
 (DOC) ឆ្ពោះទៅ​ការកសាង COC។ នៅដំណើរទស្សនកិច្ចនៅចិនរបស់
លោក Balakrishnan នាពេលខាងមុខ លោកនឹងនាំចេញបញ្ហានេះដើម្បី
ពិភាក្សាជាមួយប៉េកាំង៕ 

ប្រតិកម្មទៅវិញ