លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម |
នៅក្នុងវេទិកានេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់វិនិយោគិនសិង្ហបុរី ហើយបានបញ្ជាក់ថាលំហូរវិនិយោគរបស់សិង្ហបុរីចូលមក វៀតណាមនាពេលខាងមុខនឹង បន្តកើនឡើងយ៉ាងឆាប់រហ័ស។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tran Thu Quynh បានឧទ្ទេសនាមដោយសង្ខេបពីទិដ្ឋភាពទូទៅអំពីនិន្នាការនៃផ្នែកផលិកម្មវៀតណាម និង ការតម្រង់ទិសដៅអាទិភាពក្នុងការទាក់ទាញវិនិយោគឧស្សាហកម្មរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០៣០។ ដោយហេតុនេះ អង្គភាពអាជីវកម្មសិង្ហបុរីក៏មានព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខានិងវិធីទាញយកគោលការណ៍ប្រភពដើមក្នុងការផលិត ហើយតាមនោះមានកម្លាំងចលករបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅវៀតណាមផងដែរ៕