សាងសង់សារមន្ទីរ Truong Sa នៅជាប់តំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma

Chia sẻ

(VOVWORLD) - នៅពេលសាងសង់រួចរាល់ សារមន្ទីរ Truong Sa រួមជាមួយនឹងតំបន់រំលឹក វិញ្ញាណក្ខន្ធយុទ្ធជន Gac Ma នឹងបង្កើតចង្កោមសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ រួមចំណែកអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រ សម្រាប់ប្រជាជនគ្រប់ស្រទាប់។

សាងសង់សារមន្ទីរ Truong Sa នៅជាប់តំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma - ảnh 1រូបភាពនៃសារមន្ទីរ Truong Sa តាមការរចនា។ (រូបថត៖ VOV)
តាមការរំពឹងទុក នៅចុងឆ្នាំនេះ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa នឹងចាប់ផ្ដើមសាងសង់សារមន្ទីរ Truong Sa ដែលមានទំហំជាង ១,៧ ហិកតា នៅជាប់ នឹងតំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma ក្នុងស្រុក Cam Lam ខេត្ត Khanh Hoa។
សារមន្ទីរត្រូវបានរចនាដោយបែរមុខឆ្ពោះទៅប្រជុំកោះ Truong Sa នៅ សមុទ្រ ខាងកើត; មានការតភ្ជាប់ពីតំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma ដែលមានលំហ ក្រោមដីជាមួយនឹងផ្កាចំនួន ៦៤ ទង នៅជុំវិញទង់ជាតិ ដែលជានិមិត្តរូបរបស់បណ្ដា យុទ្ធជន ដែលបានពលីជីវិតដើម្បីកោះសមុទ្រ របស់មាតុភូមិ។ នៅពេលសាងសង់រួចរាល់ សារមន្ទីរ Truong Sa រួមជាមួយនឹងតំបន់រំលឹក វិញ្ញាណក្ខន្ធយុទ្ធជន Gac Ma នឹងបង្កើតចង្កោមសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ រួមចំណែកអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រ សម្រាប់ប្រជាជនគ្រប់ស្រទាប់៕

ប្រតិកម្មទៅវិញ