សាងសង់ផ្ទះសម្បែងសង្គមយ៉ាងហោចណាស់ ១ លានខ្នង​សម្រាប់​ប្រជាជន​ដែល​មានប្រាក់ចំណូលទាប និងកម្មករនៅមណ្ឌលឧស្សាហកម្ម

Chia sẻ
(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ចំណុះមជ្ឈឹមត្រូវនាំចេញស្តង់ដារអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគឺស្តង់ដារអភិវឌ្ឍន៍ លំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់កម្មករ ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ និងរៀងរាល់ឆ្នាំ។
សាងសង់ផ្ទះសម្បែងសង្គមយ៉ាងហោចណាស់ ១ លានខ្នង​សម្រាប់​ប្រជាជន​ដែល​មានប្រាក់ចំណូលទាប និងកម្មករនៅមណ្ឌលឧស្សាហកម្ម - ảnh 1ទីតាំងលំនៅដ្ឋានសង្គមនៅខេត្ត Binh Duong (រូបថត៖ Huyen Trang/VNA)

នាថ្ងៃទី ១០ ខែសីហា ការិយាល័យរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីជូនដំណឹងស្តីពីការសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅក្នុងសន្និសីទតាមអនឡាញស្ដីពីការជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់កម្មករ និងប្រជាជនដែលមានប្រាក់ចំណូលទាប។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងតំបន់នានា ត្រូវផ្តោតលើការដឹកនាំ និងអនុវត្តន៍ឱ្យបានល្អនូវរាល់ភារកិច្ច និងដំណោះស្រាយ សុក្រិតប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងលំនៅដ្ឋានសង្គម និងលំនៅឋានសម្រាប់កម្មករ លំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ព្រមទាំង យកចិត្តទុកដាក់ចំពោះលំនៅដ្ឋានសម្រាប់អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រនៅមណ្ឌលឧស្សាហកម្ម និងមណ្ឌលបច្ចេកវិទ្យាខ្ពស់។ គណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ចំណុះមជ្ឈឹមត្រូវនាំចេញស្តង់ដារអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគឺស្តង់ដារអភិវឌ្ឍន៍ លំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់កម្មករ ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ និងរៀងរាល់ឆ្នាំ។ ក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០  ប្រទេសទាំងមូលនឹងសម្រេចរួចរាល់ការសាងសង់លំនៅដ្ឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នងសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងកម្មករនៅមណ្ឌលឧស្សាហកម្មផងដែរ៕

ប្រតិកម្មទៅវិញ