ប្រគល់ប័ណ្ណសរសើរជូនបុគ្គលឆ្នើមក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៃទីក្រុងហាណូយ (រូបថតៈ TTXVN) |
ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤មិថុនា តាមឃុំ ទីរួមស្រុក សាលារៀននិងមន្ទីពេទ្យ ទាំង២៨កន្លែងទូទាំងស្រុក Doan Hung ខេត្ត Phu Tho បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកដែលចូលរួមការបរិច្ចាគឈាម។
ក៏នាថ្ងៃទី១៤មិថុនា គណៈកម្មការបញ្ជាណែនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត An Giang បានរៀបចំពិធីលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមខេត្ត An Giang ឆ្នាំ២០១៨ សំដៅ តបស្នងសងគុណនូវអំពើល្អ បរិច្ចាគឈាមស្មគ្រចិត្តសង្គ្រោះមនុស្ស។ អ្នកស្រី Ho Quy Nhi អ្នកបរិច្ចាគឈាមស្មគ្រចិត្តបានចែករំលែកថា៖
“នាងខ្ញុំបានផ្សាភ្ជាប់ជាមួយចលនាបរិច្ចាគឈាមស្មគ្រចិត្តប្រហែល៦ដល់៧ឆ្នាំហើយ។ ពេលចូលរួមសកម្មភាពនេះខ្ញុំឃើញថាកិច្ចការនេះគឺពោរពេញទៅដោយអត្ថន័យ។ ការបរិច្ចាគឈាមមិនត្រឹមតែជួយឲ្យអ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ ថែមទាំងជួយបំប៉នសុខភាពខ្លួនឯងទៀតផង។ ជាពិសេស ពេលយើងផ្តល់ជូនគេដំណក់ឈាមរបស់ខ្លួន ហើយអាចជួយបានអ្នកជំងឺជាសះស្បើយគឺយើងនឹងមានអារម្មណ៍ស្រស់ស្រាយក្នុងចិត្តណាស់”៕