អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនបណ្តាជនជាតិនៅខេត្ត Dak Lak ក្នុងទិវាមហាសាមគ្គីជនជាតិទាំងមូល |
លោកស្រី H'Yam Bkrông ប្រធាន សហករណ៍ត្បាញចារបាប់ Jong Bong ឃុំ Ea Kao នៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានឲ្យដឹងថា៖ “រូបខ្ញុំផ្ទាល់និងប្រជាជនទាំងអស់នៅទីនេះ មានការរំពឹងទុកយ៉ាងខ្លាំងទៅលើមហាសន្និបាត លើកទី ១៣ នេះរបស់បក្ស។ បន្ទាប់ ពីមហាសន្និ បាត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងមានគោលនយោបាយ ជាពិសេសមានការយកចិត្តទុកដាក់ លើមុខ របរប្រពៃណីរបស់ជនជាតិ E de ដើម្បីឱ្យមុខរបរប្រពៃណីនេះ កាន់ តែរីកចម្រើន និងបង្កើតការងារដើម្បីរក្សាអត្តសញ្ញាណជាតិ”។
តំណាងយុវជនជំនាន់ថ្មី ខេត្ត Dak Lak លេខាសម្ព័ន្ធសមាគមយុវជនខេត្ត Dak Lak លោក H Giang Niê រំពឹងថា មហាសន្និបាតបក្សលើកនេះ នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដល់យុវជនវ័យក្មេង ជាពិសេសយុវជននៅតំបន់ជនជាតិភាគតិច តំបន់ព្រំដែន និងតំបន់ពៃភ្នំ ដែលជួបការលំបាក៕