សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា

Chia sẻ
(VOV)_​ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣តុលា ដោយប្រធានបទ៖​បដិវត្តន៍ឧស្សាហកម្ម លើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បង​សន្តិ​សុខ​ក្រៅប្រពៃណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយ​ដឹងថា៖ 
សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា - ảnh 1
សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា

(VOV)_​ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣តុលា ដោយប្រធានបទ៖​បដិវត្តន៍ឧស្សាហកម្ម លើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បង​សន្តិ​សុខ​ក្រៅប្រពៃ
ណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយ​ដឹងថា៖ វៀតណាមកំពុង
ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ 
ដូច្នេះ បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់ពិភពលោក​នឹងជះឥទ្ធិពលយ៉ាងខ្លាំង ចំ
ពោះវៀតណាម។ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖

          “ សក្ដានុភាពអភិវឌ្ឍន៍របស់វៀតណាម នាបច្ចុប្បន្ន គឺធំធេងណាស់ វៀតណាម
កំពុងស្ថិតក្នុងដំណាក់កាលប្រជាជនក្នុងវ័យពេញកម្លាំងពលកម្ម ប៉ុន្តែការលំបាក
សាកល្បងចំពោះវៀតណាម នោះគឺត្រូវក្តាប់ជាប់ ឱកាសល្អ ដែលបដិវត្តន៍ឧស្សាហកម្ម  លើកទី៤នាំមក។ ហើយពីនោះជំរុញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសជឿនលឿននានា 
សម្រេចគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប៕”

ប្រតិកម្មទៅវិញ