សុក្រិតតួនាទីភារកិច្ចសិទ្ធិអំណាចនៃនគរបាលប្រជាជនក្នុងការងារគ្រប់គ្រងរដ្ឋខាងសន្តិសុខនិងសណ្តាប់ធ្នាប់

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មិថុនា រដ្ឋសភាវៀតណាមបានផ្ទៀងស្តាប់របាយការណ៍ បកស្រាយនិងធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃគំរោងច្បាប់កីឡាអប់រំកាយ អនុម័តលើច្បាប់អប់រំកាយនិងកីឡា (វិសោធន៍កម្មនិងបពេញបន្ថែម) ។
សុក្រិតតួនាទីភារកិច្ចសិទ្ធិអំណាចនៃនគរបាលប្រជាជនក្នុងការងារគ្រប់គ្រងរដ្ឋខាងសន្តិសុខនិងសណ្តាប់ធ្នាប់ - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  

នាព្រឹកថ្ងៃទី ១៤ មិថុនា រដ្ឋសភាវៀតណាមបានផ្ទៀងស្តាប់របាយការណ៍ បកស្រាយនិងធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃគំរោងច្បាប់កីឡាអប់រំកាយ អនុម័តលើច្បាប់អប់រំកាយនិងកីឡា (វិសោធន៍កម្មនិងបពេញបន្ថែម) ។ រដ្ឋសភាក៏បានពិភាក្សាអំពីគំរោងច្បាប់នគរបាលប្រជាជន (វិសោធនកម្ម) និង ផ្ទៀងស្តាប់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បកស្រាយមតិ របស់សមាជិកសមាជិការសភា។

        ច្បាប់នគរបាលប្រជាជន (វិសោធនកម្ម) ប្រមូលផ្តុំទៅលើការកែប្រែបំពេញ បន្ថែមខ្លឹមសារមួយចំនួនដូចជារចនាសម្ព័ន្ធនិងការបែងចែកកងកំលាំងក្នុងនគរ បាលប្រជាជន នគរបាលឃុំទីរួមស្រុកក្នុងប្រព័ន្ធនចាត់តាំងគរបាលប្រជាជន ជាដើម។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានចាត់ទុកថា៖

        «ការចេញផ្សាយច្បាប់នគរបាលប្រជាជន (វិសោធនកម្ម) គឺចាំបាច់និងទាន់ ពេលវេលា ដើម្បីសុក្រិតមូលដ្ឋានគត្តិយុត្តិអំពីតួនាទីភារកិច្ចសិទ្ធិអំណាច របស់នគរបាលប្រជាជនក្នុងការងារគ្រប់គ្រងរដ្ឋខាងសន្តិសុខសណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងបទល្មើសនិងការរំលោភលើច្បាប់ ជំនះពុះពារលើការត្រួតជាន់ គ្នាអំពីតួនាទីភារកិច្ចតំបន់និងមុខទំនិញគ្រប់គ្រង។ សុក្រិតមូលដ្ឋានគត្តិ យុត្តិដើម្បីរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីននគរបាលឡើងវិញឲ្យសមស្របព្រមៗគ្នា ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។»

សុក្រិតតួនាទីភារកិច្ចសិទ្ធិអំណាចនៃនគរបាលប្រជាជនក្នុងការងារគ្រប់គ្រងរដ្ឋខាងសន្តិសុខនិងសណ្តាប់ធ្នាប់ - ảnh 2លោក Pham Tat Thang សមាជិកសភាខេត្ត Vinh Long 

        ពិភាក្សាអំពីគំរោងច្បាប់នគរបាលប្រជាជន (វិសោធនកម្ម) លោក Pham Tat Thang សមាជិកសភាខេត្ត Vinh Long បានចាត់ទុកថា៖

        «ខ្ញុំយល់ព្រមនឹងការធ្វើវិសោធនកម្មច្បាប់នគរបាលប្រជាជន។ ទីមួយគឺ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃសន្និបាតមជ្ឈឹមបក្សលើកទី ៦ នីតិកាលទី ១២ ស្តីអំពីបញ្ហាមួយចំនួនខាងការផ្លាស់ប្តូរថ្មីរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យបានសមស្របធ្វើសកម្មភាពក្របដោយប្រសិទ្ធភាព ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២២ ស្តីពីការបន្តផ្លាស់ប្តូរថ្មីរៀបចំក្បាលម៉ាស៊ីននគរបាលឲ្យសមស្របនិងមានប្រសិទ្ធភាព។ ខ្ញុំក៏បានស្រុះ ចិត្តគំនិតអំពីទស្សនៈ «ឃុំច្បាមជាប់មូលដ្ឋានរបស់ផ្នែកនគរបាល» ដែរ។ នេះមិន ត្រឹមតែជាការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២ នៃការិយាល័យនយោបាយអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីការធានាសិទ្ធិមនុស្សសិទ្ធិប្រជាពលរដ្ឋចំពោះ  ២/៣ នៃចំនួនប្រជាជនវៀតណាមនៅមូលដ្ឋាន ប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់សំខាន់ៗទៀតផង។»

        ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ធ្វើវិសោធន កម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អប់រំកាយនិងកីឡា ផងដែរ៕

ប្រតិកម្មទៅវិញ