សុក្រិតគោលនយោបាយ និងច្បាប់ស្តីពីការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅវៀតណាម

Chia sẻ

(VOVWORLD) - វៀតណាមគួរតែចេញផ្សាយឲ្យបានឆាប់នូវកម្មវិធីសកម្មភាពជាតិ សុក្រិតគោល នយោបាយនិងច្បាប់ ដើម្បីជំរុញប្រតិបត្តិការអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (NAP) យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។

សុក្រិតគោលនយោបាយ និងច្បាប់ស្តីពីការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅវៀតណាម - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។
នេះគឺជាអនុសាសន៍របស់ គណៈប្រតិភូក្នុងសិក្ខាសាលាពិគ្រោះយោបល់ ក្រោមប្រធានបទ “ណែនាំខ្លឹមសារ កសាងកម្មវិធីសកម្មភាពជាតិសុក្រិតគោលនយោបាយ និងច្បាប់ ដើម្បីជំរុញប្រតិបត្តិ ការអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់សហគ្រាសនៅវៀតណាម” ដែលត្រូវ បានរៀបចំឡើងដោយក្រសួងយុត្តិធម៌ សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម នាព្រឹកថ្ងៃទី៧ ខែមេសា នៅទីក្រុងហាណូយ។
ថ្លែងមតិក្នុងសិក្ខាសាលា លោកស្រី Caitlin Wiesen អ្នកសម្របសម្រួលស្តីទីនៃ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ប្រធានតំណាង UNDP ប្រចាំនៅវៀត ណាម បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីទាំង ៧ ដែលកំពុងស្ថិតក្នុងដំណើរការអនុវត្តគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីការធ្វើអាជីវកម្មនិងសិទ្ធិមនុស្ស តាមរយៈការកសាងកម្មវិធីសកម្មភាពជាតិ។ ដោយសង្កត់ធ្ងន់ថា វៀតណាមកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ នោះ លោកស្រី Caitlin Wiesen បានចាត់ទុកថា ការកសាងផែនការសកម្មភាពជាតិមានគោលបំណង លើកកំពស់ការគោរពសិទ្ធិមនុស្សក្នុងបរិបទដែលប្រតិបត្តិការអាជីវកម្ម បង្ហាញការ សន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សានាពេលអនាគត៕

ប្រតិកម្មទៅវិញ