សុក្រិដ្ឋរបៀងគតិយុត្តិក្នុងការតស៊ូនិងដោះស្រាយលើសកម្មភាពផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញអ៊ីនធើណែត

Chia sẻ

(VOVWORLD) -  នាថ្ងៃទី១ខែវិច្ឆិកា រដ្ឋសភាបន្តសម័យសួរដេញាដោលចំពោះសមាជិករដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូល ស្តីពីការអនុវត្តរាល់សេចក្តីសម្រេចរបស់រដ្ឋសភា អំពីការឃ្លាំងមើលតាមប្រធានបទនិងការសួរដេញដោល ពីដើមអាណត្តិរហូតដល់បញ្ចប់កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាល ទី១៤។

អញ្ជើញឆ្លើយសំណួររបស់សមាជិកសភា Nguyen Sy Cuong មណ្ឌល Ninh Thuan ស្តីពីដំណោះស្រាយដោះស្រាយនិងទប់ទល់ជាមួយព័ត៌មានបំភ្លើសការពិត ព័ត៌មានក្លែងក្លាយលើបណ្តាញអ៊ីនធើណែតនៅវៀតណាមបច្ចុប្បន្ន ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ក្រសួងនគរបាលបានរួមសហការជាមួយក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តការផ្សព្វផ្សាយ និងប្រឆាំងនឹងសកម្មភាពបំភ្លើសការពិត របស់មុខសញ្ញាទាំងអស់លើបណ្តាញអ៊ីនធើណែត។

ទន្ទឹមជាមួយគ្នានោះ បន្តប្រមូលផ្តុំ នូវឯកសារ ជាភស្តុតាង ស្តីពីមុខសញ្ញាប្រតិបត្តិការផ្សព្វផ្សាយ ប្រឆាំងជំទាស់ជាមួយរដ្ឋ ការបង្កាច់បង្ខូច ការប្រមាថដល់កិត្តិយសលើបណ្តាញអ៊ីធើណែត ដើម្បីចេញជារូបភាពតស៊ូ ប្រឆំាងនិងដោះស្រាយឲ្យទាន់ពេលវេលា”៕

ប្រតិកម្មទៅវិញ