(VOVworld) - នាព្រឹកថ្ងៃទី១១ កុម្ភៈ នៅឃុំ Tinh Ky ទីក្រុង Quang Ngai ភាគកណ្ដាល
វៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូកជាប្រពៃណីដែលទាក់ទាញការ
ចូលរួមរបស់ពលរដ្ឋតំបន់និងភ្ញៀវទេសចរណ៍រាប់ពាន់នាក់។លោក Nguyen Xi អនុ
ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tinh Ky បានឲ្យដឹងថា ពិធី បុណ្យឆ្នាំនេះមាន
ការចូលរួមរបស់អ្នកនេសាទជាច្រើនកុះករមកពីភូមិរបរនេសាទ នៅក្នុងតំបន់។
“ពិធីបុណ្យប្រណាំងទូកជាប្រពៃណីនៅឃុំ Tinh Ky ជាសកម្មភាពមានតាំងពីយូរយា
ណាស់មកហើយដែលផ្សាភ្ជាប់នឹងវប្បធម៌ទ័ពជើងទឹក Hoang Sa។បួងសួងឲ្យ
អាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមជលផលនិងធ្វើអាជីវកម្មជលផល។
បួងសួងឲ្យមនុស្សគ្រប់រូបទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី”។
![សកម្មភាពវប្បធម៌និងពិធីបុណ្យដ៏ផួលផុសនាដើមនិទាឃរដូវឆ្នាំវកអដ្ឋស័ក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_11/keo6.jpg) |
ទិដ្ឋភាពនៃពិធីបុណ្យវត្ត Keo |
ក៏នាព្រឹកថ្ងៃទី១១ កុម្ភៈនេះដែរ ពិធីបុណ្យវត្ត Keo បានប្រារព្ធឡើងជាផ្លូវការនៅ
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសវត្ត Keo នៅឃុំ Duy Nhat ស្រុក Vu Thu
ខេត្ត Thai Binh ភាគខាងជើងវៀតណាម។ពិធីបុណ្យឆ្នាំនេះមានពិធី លេងល្បែង
និងឈូតសំដែងសិល្បៈប្រជាប្រិយជាច្រើនដែលពោរពេញទៅដោយលក្ខណៈ
វប្បធម៌ជាតិ៕