សកម្មភាពវប្បធម៌ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉េរូ

Chia sẻ

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី
២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉េរូ
(១៩៩៤-២០១៤) ស្ថានទូតប៉េរូប្រចាំនៅវៀតណាមនឹង
រៀបចំសកម្មភាពវប្បធម៌១នៅទីក្រុងហាណូយនិង
ទីក្រុងហូជីមិញ។

សកម្មភាពវប្បធម៌ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉េរូ - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលនិងប៉េរូរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី២០
នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមប៉េរូ


(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-ប៉េរូ (១៩៩៤-២០១៤) ស្ថានទូតប៉េរូប្រចាំនៅវៀតណាមនឹងរៀបចំ
សកម្មភាពវប្បធម៌១នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។សប្តាហ៍ម្ហូបអាហារប៉េរូ
នឹងប្រព្រឹត្តទៅនៅទីក្រុងទាំង២នោះចាប់ពីថ្ងៃទី១៨ដល់ទី២៤វិច្ឆិកាខាងមុខ។ពិធីជប់
លៀង១មានឈ្មោះ “រសជាតិ Quinoa -ប៉េរូ” នឹងបានរៀបចំឡើងដើម្បីក្រលែកមើល
ឡើងវិញរាល់សកម្មភាពនិងសមិទ្ធិផលដែលប្រទេសទាំង២ទទួលបានលើវិស័យ
នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌ក្នុងឆ្នាំ២០១៤។ក្រោយមកនោះ ស្ថាន
ទូតប៉េរូនឹងរៀបចំសប្តាហ៍ភាពយន្តប៉េរូលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ទី
៧ ធ្នូ នៅទីក្រុងហាណូយដោយមានខ្សែភាពយន្តវិសេសវិសាលចំនួន៥គ្រឿងចូល
រួមបញ្ចាំងជូនទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ