|
សកម្មភាពរំលឹខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសលើសកលលោក (Image: VNA) |
(VOVworld) – ចាប់ពីថ្ងៃទី ៨ ឧសភា សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីសបញ្ចប់សង្គ្រាមលោកលើកទី ២ ត្រូវបានរៀបចំ
ឡើង ក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងឡុងអង់គ្លេស។ បណ្ដាអតីតយុទ្ធជននៅ
សង្គ្រាមលោកលើកទី ២ តំណាងនៃរាជវង្សានុវង្សអង់គ្លេស អ្នកនយោបាយនា
នាបានចូលរួមពិធីរំលឹកវិញ្ញាណខ័ន្ឌនៅស្តូប Cenotaph ទីក្រុងឡុង ផងដែរ។
នាថ្ងៃទី ៨ ឧសភា ប្រជាជនអ៊ូទី្រសបានរំលឹកទិវាជ័យជំនះលើពួហ្វាស្ស៊ីសដោយការ ប្រគុំតន្ត្រីនៅរដ្ឋធានីរបស់ប្រទេសនេះ។ ក្នុងឱកាសនេះដែរ ប្រធានាធិបតីអ៊ូទ្រីស
លោក Heinz Fisher រួមជាមួយបណ្ដាឯកអគ្គរដ្ឋទូតប្រទេសជាសមាជិកសហគមន៍
ប្រជាជាតិឯករាជ្យ (SNG) បានដាក់កម្រងផ្កានៅផ្នូររបស់យុទ្ធជនស៊ូវៀតចំនួន ១៨ ពាន់នាក់ដែលបានពិលីជីវិតនៅអ៊ូទ្រីសក្នុងសង្គ្រាមលោកលើកទី ២។ ក្នុងពិធីរំលឹក
ខួបនាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីបារាំង លោក Francois Hollande បានស្ងើច
សរសើរការរួមវិភាគទានរបស់កងកំលាំងបារាំងក្នុងជ័យជំនះលើហ្វាស្ស៊ីសនិយម
ព្រមទាំង សង្កត់ធ្ងន់ទៅលើតួនាទីរបស់ជំនាន់វ័យក្មេងចំពោះប្រទេសជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន។
នាថ្ងៃទី ៨ ឧសភា ការតាំងពិពណ៌រប្រពៃណីពិសេស “លើកកែវដើម្បីសន្តិភាព” ត្រូវបានវៀបចំឡើងនៅសារៈមន្ទីអាល្លឺម៉ង់-រុស្ស៊ីនៅរដ្ឋធានីបែឡាំងរបស់អាល្លឺម៉ង់។
រួមជាមួយបរិយាកាសនៅប្រទេសអឺរ៉ុបនានា នាថ្ងៃទី ៨ ឧសភា ជនអាមេរិករាប់ពាន់នាក់បានចូលរួមការបង្ហាញយន្តហោះចំបាំងពីសង្គ្រាមលោកលើកទី ២ នៅរដ្ឋធានី
វ៉ាស៊ីងតោន។ នាថ្ងៃដ៏ដែល ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Roussef បានលើកដម្លើងការរួមវិភាគទាននៃបណ្ដាអតីតយុទ្ធជននៃប្រទេសនេះក្នុងការតស៊ូ ប្រឆាំងនឹងពួកហ្វាស្ស៊ីសនិយមក្នុងសង្គ្រាមលោកលើកទី ២ នៅរដ្ឋធានី Brasilia ៕