សកម្មភាពរំលឹកទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី១កញ្ញា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧១នៃ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។​ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi 
សកម្មភាពរំលឹកទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi ថ្លែងមតិក្នុងពិធី

(VOVworld)-នាយប់ថ្ងៃទី១កញ្ញា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើក
ទី៧១នៃ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។​ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រ
ចាំនៅចិន លោក Dang Minh Khoi បានសង្កត់ធ្ងន់ទៅលើស្មារតីស្រឡាញ់សន្តិភាព
របស់វៀតណាម​តាមរយៈ ៧១ឆ្នាំកន្លងទៅដែលនៅបានពង្រីកក្នុងកិច្ចការផ្លាស់ប្តូរ
ថ្មីនាបច្ចុប្បន្ន។ លោក Dang Minh Khoi អះអាងថា៖

        “ស្ថានទូតវៀតណាមប្រចាំនៅចិន បន្តខិតខំប្រឹងប្រែងបំពេញល្អតួនាទីការទូត
របស់ខ្លួន ក្នុងសម័យកាលសន្តិភាព​ នោះគឺប្តេជ្ញាស្វិតស្វាញការពារឯករាជ្យ អធិប
តេយ្យភាព បូរណ ភាពដែនដីផង និងការពារផលប្រយោជន៍ជាតិ រក្សាបរិយាកាស
សន្តិភាពនិងសហប្រតិបត្តិ​ការសម្រាប់ការអភិវឌ្ឍន៍ផង។​ទន្ទឹមជាមួយគ្នានោះ រក្សា
រឹងមាំនូវគោលការដោះស្រាយជម្លោះ ដោយសន្តិវិធី បើកទូលាយកិច្ចសហប្រតិបត្តិ
ការ និងបើកផ្លូវសម្រាប់ដំណោះស្រាយវិជ្ជមាន”

        ក៏នាយប់ថ្ងៃទី១កញ្ញាដែរ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធី
ជប់លៀង ដ៏មហោឡារិកអំណរសាទរខួបលើកទី៧១នៃបដិវត្តន៍ខែសីហានិងបុណ្យ
ជាតិថ្ងៃទី២កញ្ញា។​អញ្ជើញចូលរួមក្នុពិធីមានរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់
សុខន។ នាព្រឹកថ្ងៃដដែល ស្ថានទូតវៀតណាមនិងស្ថាប័នតំណាងនានាបានអញ្ជើញ
ទៅដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅវិមានមិត្តភាព
កម្ពុជា-វៀតណាមក្នុងរាជធានីភ្នំពេញ៕

ប្រតិកម្មទៅវិញ